ឯកឧត្តម អ៊ុក សំរេច ធ្វើបទបង្ហាញលទ្ធផលការងារពាក់កណ្តាលអាណត្តិ និងផែនការអភិវឌ្ឍវិស័យព័ត៌មាន-សោតទស្សន៍

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការរៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ (គ.គ.ជ.) បានធ្វើបទបង្ហាញស្តីពីការអនុវត្ត និងលទ្ធផលការងាររបស់ក្រសួង គិតត្រឹមខែសីហា ឆ្នាំ២០២៦

បទបង្ហាញនេះធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រមទាំងពិនិត្យផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីបន្តសម្រេចគោលដៅនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ក្នុងបទបង្ហាញ ឯកឧត្តម អ៊ុក សំរេច ក៏បានលើកឡើងពីការ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងវឌ្ឍនភាពការងាររបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន កិច្ចប្រជុំនេះមានការអញ្ជើញចូល រួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយក ដ្ឋាន ប្រធានអង្គភាពទាំង៣ ចំណុះឱ្យក្រសួង ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុបប្រមាណជិត ៥០០នាក់៕