តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើល និងលេីកទឹកចិត្តរដ្ឋាបានស្រុកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័តជូនប្រជាពលរដ្ឋ និងអញ្ជើញជាអធិបតីដឹកនាំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសំណេះសំណាលចុះសួរសុខទុក្ខ ពិភាក្សា ពីបញ្ហាប្រឈម និងសំណូមពរនានា ដែលជាកង្វល់របស់បងប្អូនក្នុងមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា នៅបរិវេណវត្តអន្ទង់វៀន ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

 

វេទិកានេះក៏មានការអញ្ជើញចូលរួម ប្រធាន អនុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មេឃុំ  ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២៧៩នាក់ ស្រ្តី១៣៤នាក់ ក្នុងនោះបញ្ហាប្រឈមចំនួន ៦ ត្រូវបានដោះស្រាយរួចរាល់ និងរង់ចាំដោះស្រាយបន្តតាមនីតិវិធី។