លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» …!!

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក (មួយលានមួយសែនដុល្លារអាម៉េរិក) ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រ ហមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង។

សូមជម្រាបជូនថា ក្រុមហ៊ុនជីបម៉ុង តែងតែចូលរួមបរិច្ចាគស្បៀង-ថវិកាជូនកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ ដែលចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ មានចំនួន ៤៤លើក សរុប ថវិកាចំនួន ៧.៨៥៥.៣៥០ ដុល្លារអាម៉េរិក, អង្ករ ៥តោន, ស៊ីម៉ង់ដ៍ ២០តោន, ទឹកបរិសុទ្ធ ១ពាន់កេស, ទឹកផ្លែឈើ ៥០០កេ ស, ប្រេងឆា ៥.៥៣៥កេស និង ៥ពាន់ដប, ទឹកក្រូច ៨០០ កេស, ទូរស័ព្ទដៃ ១០គ្រឿង និងម៉ាស៊ីនថត ៥គ្រឿង។ ដោយ ឡែកនៅឆ្នាំ២០២៦នេះ ក្រុមហ៊ុនជីបម៉ុង បានបរិច្ចាគថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិកបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា តាម រយៈ សភាពាណិជ្ជកម្មកម្ពុជា ចំនួន ៣០០.០០០ ដុល្លារ, តាម រយៈអគ្គនាយកដ្ឋានគយចំនួន ៥០.០០០ដុល្លារ, និងតាមរយៈសមាគមឧកញ៉ាកម្ពុជា ចំនួន ៥០.០០០ដុល្លារ ទៀតផង៕