ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ នៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ការចុះពិនិត្យការដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធានាឱ្យគុណភាពនៃការសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងបញ្ចប់តាមពេលវេលាកំណត់។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភ័ណភាព និងជំរុញការដ្ឋានឱ្យកាន់តែមានលឿនរហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តំបន់កោះរ៉ុងផងដែរ៕