ព្រះរាជអំណោយដ៏សន្ធឹកសន្ធាប់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ត្រូវបានប្រគេនព្រះសង្ឃ ប្រគល់ជូន វីរៈកងទ័ព អតីតយុទ្ធជន និវត្តនិងជនភៀសសឹកនៅខេត្តកោះកុង
(កោះកុង)៖ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃ នាយកនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំព្រះមន្រ្តីសង្ឃជាន់ខ្ពស់រាជធានី-ខេត្ត តាមឋានានុក្រមប្រមាណ១០៥ព្រះអង្គ និងសប្បុរសជន ចូលរួមសំណេះសំណា លសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏សន្ធឹកសន្ធាប់របស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជា ណាចក្រកម្ពុជា និងសប្បុរសជន ប្រគេនជូនព្រះសង្ឃ ប្រគល់ជូនជនភៀសសឹក វីរកងទ័ព វីរនគរបាល ប្រមាណ៣៧អង្គ ភាពជន និវត្តជនកម្ពុជានិងជនភៀសសឹក នៅខេត្តកោះកុង ។
នាឱកាសនេះលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់ព្រះសិរីសម្មតិវង្ស ទេព ផាន ដែលនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មកប្រគេនព្រះ សង្ឃ ជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលមានចំនួនប្រមាន គ្រួសារ។
លោកជំទាវ បានមានប្រសាសន៍ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលមានទឹកព្រះទ័យព្រួយបារម្ភ និងផ្តល់ជូនព្រះរាជអំណោយដ៏ថ្លៃថ្លា តាយរយៈព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់ ព្រមទាំងមានការនិមន្តអមដំណើរដោយព្រះមន្រ្តីសង្ឃរាជធានី-ខេត្ត យកមកប្រគល់ដល់វីរៈកងទ័ព អតីតយុទ្ធ ជន និវត្តន៍ជននិងជនភៀសសឹកនៅខេត្តកោះកុងនាឱកាសនេះ បានបង្ហាញពីទឹកព្រះទ័យសន្តោសប្រណីរបស់គណៈ សង្ឃនាយករបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីកម្លាំងដ៏រឹងមាំនៃស្មារតីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយ កម្លាំងមហា សាមគ្គីជាតិខ្មែររបស់សប្បុសរជនជិតឆ្ងាយ ដែលមិនបោះបង់ប្រជាពលរដ្ឋនិងកង់កំលាំងរបស់យើងឲ្យនៅឯកោនោះឡើយ ។
នាឱកាសនោះដែរព្រះសិរីសម្មតិវង្ស ទេព ផាន បាននាំនៅព្រះរាជបន្ទូលផ្តាំផ្ញើរសួរសុខទុករបស់សម្តេចព្រះមហាសុមេ ធា ធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខ យកចិត្តទុកដាក់ នឹងបានផ្តល់នូវព្រះរាជអំណោយមានដូចជា គ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ចំបាច់ ដើម្បីជួយសម្រាលបន្ទុករបស់ ព្រះសង្ឃ ជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមួយអន្លើរ ។
ដោយឡែក ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហា សុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលមកចែកជូននាពេលនេះរួមមាន៖
១.ជូនវីរកងទ័ព វីរនគរបាល និងកងរាជអាវុធហត្ថ ចំនួន ៣៧ អង្គភាព ក្នុងខេត្តកោះកុង ដោយក្នុង ១អង្គភាព និងទេយ្យទានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានដូចជា៖ (ទឹកបរិសុទ្ធ ,មី, ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ ,ទឹកក្រូច, បារី និងសៀង )និងបច្ច័យមួយចំនួនធំផងដែរ ។
២.ជូនកុំព្យូទ័រចំនួន ២គ្រឿងសម្រាប់បម្រើការដល់អង្គភាពព្រមទាំងជូនម៉ូតូដល់វីរកងទ័ពដែលខ្វះខាត មធ្យោបាយធ្វើដំណើរចំនួន ១គ្រឿង និងជូនវីរកងទ័ព២១៤៦ ក្នុង ១នាក់ ៣០,០០០រៀល។
៣. ជូនប្រជាពលរដ្ឋភៀសសឹក ដោយក្នុង ១គ្រួសារទទួលបាន៖ ថវិកា ៣០,០០០រៀល ,មី ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ និងទេយ្យទានផ្សេងៗទៀត ៕







