មនុស្សស្លាប់កើនលើស២០០នាក់-របួសជាង២៥៩០នាក់ និងបាត់ខ្លួនជាង៤០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅកូឡ៊ុំប៊ី ខណៈដែលពេលវេលាសង្រ្គោះកាន់តែខ្លីទៅៗ

ការស្វែងរកជីវិតមនុស្ស នៅក្នុងគំនរបាក់បែក ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្នុងប្រទេសកូឡុំប៊ី កាន់តែអស់សង្ឃឹមទៅហើយនៅថ្ងៃពុធនេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកអ្នករស់រានមានជីវិត ដែលមានសញ្ញាជំនួយ។ ការបំផ្លិចបំផ្លាញនេះ ហាក់បានដូចកំពុងសាកល្បងសមត្ថភាពរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសកូឡុំប៊ីគឺ លោក Abelardo de la Espriella និងរដ្ឋាភិបាលរបស់លោក ខណៈពេលដែលប្រទេសនេះបាននឹងកំពុងញាប់ដៃញ៉ាប់ជើងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងសង្គមស៊ីវិលនានា ខណៈដែលវាកំពុងត្រូវការជំនួយជាចាំបាច់សម្រាប់សហគមន៍ងាយរងគ្រោះបំផុតដោយសារគ្រោះរញ្ជួយដី។ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ លោក de la Espriella បាននិយាយថា គ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំង ៧.៤ រ៉ិចទ័របានសម្លាប់មនុស្សជិត២០០នាក់ហើយ និងបានធ្វើឱ្យមនុស្ស២៥៩៥នាក់ទៀតរងរបួសនៅភាគខាងលិចនៃប្រទេសកូឡ៊ុំប៊ី។ លោកបាននិយាយថា យ៉ាងហោចណាស់១៩៥នាក់នៅតែបាត់ខ្លួន ប៉ុន្តែមូលដ្ឋានទិន្នន័យដែលគ្រប់គ្រងដោយជនស៊ីវិលបានដាក់ចំនួននោះឱ្យជិតដល់ ៤០០០នាក់។ ក្រុមការងារនានាបានបន្តរុះរើតាមគំនរបាក់បែកពេញមួយយប់នៅក្នុងទីក្រុងដែលរងគ្រោះខ្លាំងបំផុតគឺ Cali, Pereira, Manizales និង Quibdo ខណៈដែលពេលវេលាកាន់តែខ្លីទៅៗសម្រាប់ជនរងគ្រោះ។ ទីភ្នាក់ងារផ្តល់ជំនួយចាត់ទុករយៈពេល ៤៨ ទៅ ៧២ម៉ោងដំបូងថាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទាញយកអ្នករស់រានមានជីវិតមកវិញ ព្រោះមនុស្សមិនអាចរស់បានដោយគ្មានអាហារ និង ទឹកច្រើនថ្ងៃជាងនេះបានទេ ហើយបើកម្រិតនោះអាចត្រូវបានពង្រីកយូរជាងបានដែរ ទោះបីជាពួកគេមានលទ្ធភាពទទួលបានអាហារ និងទឹកក៏ដោយ។ ភាពជោគជ័យតូចៗដែលបានទម្លុះអគារដែលដួលរលំ៖ គឺក្រុមអ្នកជួយសង្គ្រោះទាញយកទារកដែលគ្របដណ្ដប់ដោយធូលីដីចេញពីស្នាមប្រេះនៅក្នុងជញ្ជាំងបេតុង និងមានអ្នកនៅខាងក្រៅស្រែកហ៊ោកញ្ជ្រៀវ ខណៈដែលក្រុមជួយសង្រ្គោះបានលើកស្ត្រីម្នាក់ឡើងលើរទេះរុញចេញមក។ នៅក្នុងតំបន់ជាច្រើន ការឆ្លើយតបជាផ្លូវការចំពោះស្ថានភាពបំផ្លិចបំផ្លាញ ហាក់មានភាពស្មុគស្មាញដោយសារវិបត្តិនៃភាពក្រីក្រយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ និងសង្គ្រាមស៊ីវិលដែលបានបង្ខំឱ្យមនុស្សត្រូវផ្លាស់ទីលំនៅអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងប្រទេសនេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ