សូមជូនពរប្អូនៗ ទទួលបានជោគជ័យក្នុងការប្រឡង! សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងបាក់ឌុប ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ ៖ ក្រោមការយកចិត្តទុកដាក់ របស់លោកឧត្តមសេនីយ៌ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងបាក់ឌុប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រាប់ ឆ្នាំ ២០២៦។