អ៊ីរ៉ង់ក្រឡុកអាម៉េរិកនិងពិភពលោកឱ្យងឿងឆ្ងល់មិនឈប់មិនឈរ ក្រោយពីបើកបង្ហាញរូបភាពមេដឹកនាំកំពូលថ្មីរបស់ពួកគេគឺលោក Ayatollah Mojtaba Khamenei

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានចេញផ្សាយរូបភាពវីដេអូមួយដែលបង្ហាញពីវត្តមាននៃមេដឹកនាំកំពូលថ្មីរបស់ពួកគេគឺលោក Ayatollah Mojtaba Khamenei នៅក្នុងថ្នាក់រៀននីតិសាស្ត្រមួយកន្លែង ដែលលោកគឺជាទីយាទស្នងតំណែងរបស់មេដឹកនាំកំពូលចាស់ ដែលបានស្លាប់កាលពីថ្ងៃទីដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាម៉េរិកសហការជាមួយអ៊ីស្រាអែលនៅចុងខែកុម្ភៈ។ ទីភ្នាក់ងារសារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេថា រូបភាពវីដេអូនេះត្រូវបានថតនៅពេលណា និងកន្លែងណានោះដែរ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Mehr ក៏ធ្លាប់បានចែករំលែកវីដេអូមួយដែរ កាលពីខែមីនា ឆ្នាំ២០២៦ ដែលវាហាក់ដូចជាត្រូវបានថតនៅក្នុងព្រឹត្តិការណ៍ដូចគ្នា។ វីដេអូឃ្លីបដែលទើបចេញផ្សាយថ្មីនេះហាក់ដូចជារួមបញ្ចូលនូវឈុតឆាកផ្សេងៗគ្នានៃវគ្គបង្រៀននីតិសាស្រ្តរបស់លោក Mojtaba Khamenei កាលពីដើមឆ្នាំនេះដែលជាកូនប្រុសត្រូវទទួលស្នងតំណែងភ្លាមៗពីអតីតមេដឹកនាំកំពូងរដ្ឋអ៊ីរ៉ង់ Ayatollah Ali Khamenei និងសមាជិកគ្រួសារជាច្រើនទៀតរបស់ត្រកូល Ayatollah ។ ក្រោយពេលឃើញវីដេអូនេះ ក្រុមអ្នកវិភាគយល់ថា លោក Khamenei គឺបានឈប់បង្រៀនជាសាធារណៈនៅឆ្នាំ២០២៤មកកម៉្លេះ។ លោកត្រូវបានគេរាយការណ៍ថាបានរងរបួសធ្ងន់ធ្ងរ អំឡុងពេលផ្ទុះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ តាំងពីថ្ងៃដំបូងមក ហើយមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីពេលនោះមក។ ការងាររបស់លោកលោកគឺបានត្រឹមទំនាក់ទំនងតាមរយៈសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ ដើម្បីសុវត្ថិភាព គឺមិនអាចប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចបាននោះទេ ប៉ុន្តែវាក៏មិនទាន់ច្បាស់ទេថា តើហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយ Mehr បានចេញផ្សាយរូបភាពវីដេអូនេះទៅវិញ ដែលគ្រប់គ្នានៅតែមិនអាចដឹងថាតើមេដឹកនាំថ្មីនោះ ពិតជានៅរស់ ឬ បាត់បង់ជីវិត ឬ របួសធ្ងន់ ក៏គ្មាននរណាម្នាក់អាចដឹងបានដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ