រលកកំដៅដែលកំពុងវាយប្រហារប្រទេសកូរ៉េខាងត្បូងពេលនេះបានកំពុងធ្វើឱ្យមនុស្ស និងសត្វជាច្រើនជួបបញ្ហាប្រឈមក្នុងការរស់នៅ

អ្នកគាំទ្របាល់ទះ បេសប៊លម្នាក់បានដួលសន្លប់! រកឃើញសត្វតោ១ក្បាលបានដេកងាប់នៅក្នុងសួនសត្វក្នុងទីក្រុង និងមាន ឃើញស្ត្រីម្នាក់ទៀតបានដេកស្លាប់ក្នុងរថយន្តរបស់នាង ដោយសារតែរលកកម្តៅដ៏ខ្លាំងកំពុងវាយប្រហារប្រទេសកូរ៉េខាងត្បូង។ វេជ្ជបណ្ឌិតម្នាក់បានណែនាំមនុស្សឱ្យបរិភោគសាច់សុនខដើម្បីបង្កើនកម្លាំងរបស់ពួកគេ អំឡុងពេលនៃស្ថានភាពដ៏អាក្រក់បែបនេះ។ រូបភាពជាច្រើនបានលេចឡើងដោយនឹកស្មានមិនដក់ ដែលបណ្តាលមកពីរលកកំដៅបំបែកកំណត់ត្រានៅតំបន់អាស៊ីឦសានមួយនេះ ដោយបង្ហាញពីរបៀបដែលសីតុណ្ហភាពឡើងខ្លាំងបានវាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។ នៅក្នុងប្រទេសកូរ៉េខាងត្បូងភាគច្រើន ការជូនដំណឹងអំពីរលកកំដៅដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធនេះ ខណៈដែលសីតុណ្ហភាពនៅក្នុងទីក្រុងសេអ៊ូលបានកើនឡើងដល់ប្រហែលជា៣៩អង្សាសេជាទីក្រុងដែលមានប្រជាជនរស់នៅច្រើន ជាង២០លាននាក់និងតំបន់ជិតខាងជាប់ៗគ្នា។ ចំណែកប្រទេសជប៉ុនវិញក៏បានកំពុងតស៊ូជាមួយនឹងរលកកំដៅកើនឡើងភ្លាមៗនេះដែរ ក្នុងរយៈពេលពីរទៅបីសប្តាហ៍កន្លងមក។  ពលរដ្ឋឈ្មោះ Kim Jong Gwon អ្នករស់នៅទីក្រុងសេអ៊ូលបាននិយាយថា៖ ជារៀងរាល់ឆ្នាំខ្ញុំគិតថា ‘ពេលវេលានេះគឺវាជារដូវកាលដ៏ក្តៅបំផុត’ ប៉ុន្តែខ្ញុំពិតជាគិតថាឆ្នាំនេះក្តៅលើសឆ្នាំណាទាំងអស់” ។ “ជាធម្មតាខ្ញុំមិនហែលទឹក ឬធ្វើសកម្មភាពក្នុងទឹកក្នុងរដូវកាលវិស្សមកាលនៃរដូវក្តៅនោះទេ ប៉ុន្តែវាក្តៅខ្លាំងណាស់នៅឆ្នាំនេះ ដែលធ្វើឱ្យខ្ញុំពិតជាចង់ទៅលេងទីកន្លែងណាដែលមានទឹកច្រើន”។ ចំណែកលោក Hisashi Kadokura ជាអ្នករស់នៅទីក្រុងតូក្យូ បាននិយាយថា លោកកំពុងរីករាយនឹងកំដៅថ្ងៃនាបច្ចុប្បន្ននេះ។ លោកបាននិយាយថា “វាល្អ និងគួរឲ្យរីករាយខ្លាំងណាស់។ ទីក្រុងតូក្យូត្រជាក់ និងអាកាសធាតុល្អ ហើយនៅពេលល្ងាចក៏មានខ្យល់បក់មកជាមួយដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ