ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន

នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្ដីពីកិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣-៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ជំនួបពិភាក្សាការងារនេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ក្នុងការជំរុញការកែទម្រង់មុខងារសាធារណៈ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងតំបន់។ ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។