ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ស្តីពីកិច្ចការមុខងារសាធារណៈ លើរបៀបវារៈចំនួន១២
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣លើកទី៨ (8th ACCSM+3) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានលើទី២៣ (23rd ACCSM) ស្តីពីកិច្ចការមុខងារសាធារណៈ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីមុខងារសាធារណៈ ACCSM, មន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM នៃប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានពិនិត្យពិភាក្សាលម្អិត និងអនុម័តទៅលើរបៀបវារៈទាំង១២ ដែលបានកំណត់ រួមមាន៖ (១)ការអនុម័តលើរបៀបវារៈ, (២)ការរៀបចំកិច្ចប្រជុំទូទៅ, (៣)សេចក្តីសម្រេចពាក់ព័ន្ធនៃកិច្ចប្រជុំផ្សេងទៀត, (៤)របាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣, (៥)ការអនុម័តលើផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០, (៦)ការអនុម័ត និងការអនុវត្តលើឯកសារនៃលទ្ធផលការសម្រេចនានារបស់ ACCSM, (៧)របាយការណ៍ស្តីពីវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន (PSTIs), (៨)របាយការណ៍ស្តីពីមជ្ឈមណ្ឌលធនធានអាស៊ាន, (៩)ការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំ ACCSM លើកទី២៤, (១០)កិច្ចការផ្សេងៗ, (១១)ការពិនិត្យ និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣ និង (១២)មតិបិទកិច្ចប្រជុំ។






