រថយន្តភីកអាប់ម៉ាស៊ីនម៉ាស៊ូត JMC Grand Avenue-GL ដឹកទំនិញបានច្រើន ជំនះគ្រប់ស្ថានភាពផ្លូវលំបាក
រថយន្ត JMC Grand Avenue-GL ប្រភេទម៉ាស៊ីនម៉ាស៊ូត បានក្លាយជាជម្រើសដ៏ពេញនិយមនៃរថយន្តភីកអាប់ប្រើប្រាស់ជាក់ស្តែងនៅលើទីផ្សារកម្ពុជា ដោយផ្អែកលើចំណុចខ្លាំងស្នូលដូចខាងក្រោម៖
-កម្លាំងម៉ាស៊ីន៖ បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.3T PUMA មានកម្លាំងសេះអតិបរមា 177 HP និងកម្លាំងរវៃអតិបរមា (Peak Torque) 450 N·m គួបផ្សំជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF 8 វគ្គ ប្រព័ន្ធបើកបររ៉ក 4 កង់ (Part-time 4WD) និងប្រព័ន្ធជើងក្រោមឯករាជ្យផ្នែកខាងមុខ។ ទោះបីជាដឹកទំនិញច្រើនហើយធ្ងន់ ឡើងទួល ឬបើកបរលើផ្លូវខូចមានក្រលុកក៏ដោយ ក៏អាចបញ្ចេញកម្លាំងរវៃខ្លាំងក្លាជាបន្តបន្ទាប់ក្នុងល្បឿនរ៉ោតទាប (Low RPM) ដែលជួយកាត់បន្ថយការខ្ជះខ្ជាយប្រេងឥន្ធនៈពីការផ្លាស់ប្តូរលេខចុះក្រោមញឹកញាប់។
-បច្ចេកវិទ្យាកាប៊ីនឆ្លាតវៃ៖ អេក្រង់កណ្តាលទំហំ 10 អ៊ីញ ទ្រទ្រង់មុខងារ CarPlay/Android Auto ដោយឥតខ្សែកាប (Wireless)។ កៅអីពូកស្បែក និងប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយពុំចាំបាច់ប្រើសោ (Keyless Start) ផ្តល់នូវភាពងាយស្រួល និងផាសុកភាពខ្ពស់ក្នុងការបើកបរចម្ងាយឆ្ងាយ។
-ប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ៖ បំពាក់នូវស្តង់ដារប្រព័ន្ធទប់លំនឹងរថយន្ត ABS/ESP ប្រព័ន្ធពិនិត្យសម្ពាធសំបកកង់ (TPMS) រ៉ាដាផ្នែកខាងមុខ និងខាងក្រោយ ព្រមទាំងកាមេរ៉ាមើលក្រោយ បូករួមទាំងមុខងារកំណត់ល្បឿនថេរ (Cruise Control) ដែលធ្វើឱ្យការបើកបរលើស្ថានភាពផ្លូវលំ បាកស្មុគស្មាញកាន់តែមានសុវត្ថិភាពខ្ពស់។
បើប្រៀបធៀបជាមួយគូប្រជែងក្នុងកម្រិតដូចគ្នា Grand Avenue-GL ផ្តោតសំខាន់លើ «កម្លាំងខ្លាំង កម្លាំងរវៃធំក្នុងល្បឿនរ៉ោតទាប និងការដឹកជញ្ជូនក្នុងភាពជាក់ស្តែង»។ ក្រោមទម្ងន់ដឹក និងស្ថានភាពផ្លូវដូចគ្នា ម៉ាស៊ីនមិនចាំបាច់បន្ថែមល្បឿនរ៉ោតខ្ពស់ញឹកញាប់នោះទេ ប៉ុន្តែនៅតែអាច បញ្ចេញកម្លាំងរវៃគ្រប់គ្រាន់ ដែលកាត់បន្ថយការស៊ីប្រេង កាត់បន្ថយការសឹកខូចម៉ាស៊ីន និងជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការរយៈពេលវែងសម្រាប់ម្ចាស់រថយន្ត ព្រមទាំងបង្កើនភាពប្រកួតប្រជែងក្នុងអាជីវកម្មខ្ពស់។
ក្រៅពីគុណភាពផលិតផលដ៏ឆ្នើម JMC ក៏បានបង្កើតប្រព័ន្ធសេវាថែទាំ និងធានាដិតដល់នៅលើទីផ្សារកម្ពុជាផងដែរ។ អតិថិជនដែលជាវយានយន្តម៉ាក JMC នឹងទទួលបាននូវការធានាគុណភាពរយៈពេល ៥ ឆ្នាំ ឬ ចម្ងាយចរាចរ ១៥០.០០០ គីឡូម៉ែត្រ ព្រមទាំងសេវាកម្មថែទាំប្រចាំជាមូលដ្ឋានចំនួន ៤ ដង ក្នុងរយៈពេល ២ ឆ្នាំ។
សូមជម្រាបថា តំណាងចែកចាយផ្លូវការរបស់ JMC ប្រចាំកម្ពុជា បច្ចុប្បន្នមានសាខាលក់ និងមជ្ឈមណ្ឌលសេវាកម្មជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ហើយមានផែនការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់ទៅកាន់ខេត្តបាត់ដំបង សៀមរាប និងខេត្តផ្សេងៗទៀត ដើម្បីឱ្យអតិថិជនប្រើប្រាស់ ដោយគ្មានការព្រួយបារម្ភ។ រថយន្តភីកអាប់ម៉ាស៊ីនម៉ាស៊ូត Grand Avenue-GL (ម៉ូឌែល Pick-Up) មួយគ្រឿងនេះ គឺជាចម្លើយដែល JMC ចង់ផ្តល់ជូនដល់អតិថិជនកម្ពុជា៖ កម្លាំងម៉ាស៊ីនខ្លាំងធន់ក្នុងការប្រើប្រាស់, ជំនះគ្រប់ស្ថានភាពផ្លូវ, និងសេវាក្រោយការលក់ដែលទុកចិត្តបាន៕







