ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ.

នៅរសៀលថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់អោយ លោក យ៉ូវ ខេមរា សមាជិកគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាក្រុងកំពង់សោម និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ១គ្រួសារ ម្ចាស់ផ្ទះឈ្មោះ ដេង ប៊ុនណារ៉ាត ភេទស្រី ស្ថិតនៅ ភូមិអូរតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

សម្ភារៈផ្ដល់ជូនមាន៖ អង្ករ ២បាវ ស្មើនឹង ៥០ គ.ក មី ១កេស ទឹកត្រី ១យួរ ប៊ីចេង ២កញ្ចប់ ទឹកសុទ្ធ ២យួរ កន្ទេល១ តង់១ សម្ភារៈផ្ទះបាយ ១ឈុត ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល ៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ.