ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប ក្រុមហ៊ុន Rizhao Port Group Co., LTD.

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Zhou Tao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Rizhao Port Group Co., LTD. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគម្រោងកំពង់ផែកំពត ពង្រឹងសមត្ថភាពសេវាកម្មកំពង់ផែក្នុងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យភស្តុភារកម្មកំពង់ផែ និងសេវាកម្មខ្សែច្រវាក់ផ្គត់ផ្គង់។