អ្នកក្រុងម៉ាឌ្រីដចេញមកតវ៉ាទាមទារឱ្យរដ្ឋាភិបាលអេស្ប៉ាញដោះស្រាយវិបត្តិជនភៀសខ្លួនយ៉ាងអនាធិបតេយ្យនៅ Ceuta ! ខណៈពួកគេស្លាប់ដល់៧២នាក់ និងហៅវាថាជាការឈ្លានពាននៃប្រជាសាស្ត្រ
មានអ្នកតវ៉ាប្រហែលជា១៥០០នាក់បានចេញមកធ្វើសកម្មភាពតាមដងផ្លូវមួយចំនួនក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីតវ៉ាប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋាភិបាលអេស្ប៉ាញចំពោះវិបត្តិជនចំណាកស្រុក ដែលបានគ្របដណ្ដប់លើតំបន់ Ceuta របស់ប្រទេសអេស្ប៉ាញ។ ការហូរចូលនេះបានបង្កឱ្យមានភាពវឹកវរនៅក្នុងទីក្រុងនៃប្រទេសអាហ្វ្រិកខាងជើងមួយនេះ និងបានបញ្ឆេះការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកអំពីជនអន្តោប្រវេសន៍នៅអឺរ៉ុប និងបញ្ហាលើសពីនេះដែរ។ ជនជាតិអេស្ប៉ាញដែលតវ៉ានៅក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាះពិតជាមានការខកចិត្តចំពោះអ្វីដែលពួកគេមើលឃើញថាជាការឈ្លានពាន និងការរំលោភបំពានលើអត្តសញ្ញាណជាតិរបស់ពួកគេ។ លោក Eduardo Arroyo គ្រូបង្រៀនម្នាក់បាននិយាយ៖ ខ្ញុំមើលទៅស្ថានភាពនេះ វាហាក់ដូចជាការរំលោភលើអធិបតេយ្យភាពអេស្ប៉ាញដូច្នោះដែរ។ មនុស្សជាច្រើននាក់ហៅវាថាជាការឈ្លានពាន ហើយវាពិតជាដូច្នោះមែន វាជាការឈ្លានពានពីប្រជាសាស្ត្រ ។ ខ្ញុំយល់ថាវាជារឿងគួរឱ្យស្អប់ខ្ពើមណាស់ ហើយវាបានបង្ហាញថាវណ្ណៈនយោបាយនៅក្នុងប្រទេសអេស្ប៉ាញមិនបានបំពេញផលប្រយោជន៍ដល់ប្រជាជនខ្លួនឯងទេ។ វាត្រូវបានកាត់ផ្តាច់ចេញទាំងស្រុងពីអ្វីដែលមនុស្សគិត ពីអ្វីដែលមនុស្សនិយាយ និងពីអ្វីដែលមនុស្សមានអារម្មណ៍ចំពោះស្ថានភាពនេះ។ ក្រុមបាតុករក្នុងទីក្រុងបានកាន់បដាដោយស្តីបន្ទោសដោយផ្ទាល់ទៅលើរដ្ឋាភិបាលសង្គមនិយមរបស់លោក Pedro Sanchez ចំពោះវិបត្តិជនចំណាកស្រុក។ រហូតមកដល់ពេលនេះមានជនអន្តោប្រវេសន៍យ៉ាងហោចណាស់ចំនួន៧២នាក់ហើយបានស្លាប់យ៉ាងអានោធអធម ក្នុងចំណោមជនអន្តោប្រវេសន៍រាប់ពាន់រាប់ម៉ឺននាក់ ដែលបានហែលទឹក លោតទឹក ហើយក្រោយមកបានប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់ដាច់ស្រយាលតូចមួយរបស់អេស្ប៉ាញ មានខ្លះបានស្លាប់ក្នុងដំណើរផ្សងព្រេងរបស់ពួកគេពីប្រទេសម៉ារ៉ុកទៅកាន់ទីក្រុង Ceuta ក្នុងសប្តាហ៍នេះ។ ចំណែកអភិបាលក្រុង Ceuta បានដាក់ចំនួនជនអន្តោប្រវេសន៍ថាមានចំនួនជិត ៦ម៉ឺននាក់ ដែលស្មើនឹង ៧០% នៃចំនួនប្រជាជនសរុបនៃទឹកដីនោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា ភាគច្រើននៃពួកគេបានត្រឡប់ទៅវិញវិញដោយស្ម័គ្រចិត្តហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






