គួរឱ្យសោកស្តាយ! អ្នកបើកបរឧទ្ធម្គាគចក្រ២នាក់ត្រូវបាត់បង់ជីវិតក្នុងប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃនៅក្រិក ដោយសារបុកនឹងឧទ្ធម្ភាគចក្រពន្លត់ភ្លើង១ផ្សេងទៀតនៅលើអាកាស
រូបភាពវីដេអូបានបង្ហាញថាមានឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យក្រិក២គ្រឿងបានបុកគ្នានៅលើអាកាសកាលពីថ្ងៃអាទិត្យនេះ ខណៈពេលដែលពួកគេកំពុងបំពេញបេសកកម្មប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលបណ្តាលមកពីខ្យល់បក់ខ្លាំងនៅភាគខាងលិចនៃទីក្រុងអាថែន ដោយបានធ្វើឱ្យយន្តហោះមួយគ្រឿងធ្លាក់ចុះមកដល់ដី។ សមាជិកអាកាសយានិក២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។ ចំណែកសមាជិកដែលស្លាប់នោះគឺជាជនជាតិក្រិកម្នាក់ និងជនជាតិដាណឺម៉ាកម្នាក់ ខណៈដែលអាកាយានិក២នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះនៅរស់រានមានជីវិតមានជាជនជាតិក្រិកម្នាក់ និងជនជាតិអង់គ្លេសម្នាក់នៅលើឧទ្ធម្ភាគចក្រផ្សេង១ទៀត។ ការប៉ះទង្គិចគ្នានេះបានបង្ហាញពីគ្រោះថ្នាក់នៅផ្នែកខាងមុខដែលប្រែប្រួលបំផុតក្នុងស្ថានភាពភាពអាសន្នពីភ្លើងឆេះព្រៃនៅតំបន់អឺរ៉ុប។ ខ្យល់បោកបក់ខ្លាំងបានធ្វើឱ្យអណ្តាតភ្លើងកាន់តែចូលជ្រៅចូលទៅក្នុងតំបន់នៃរដ្ឋធានីក្រិក និងបង្ខំឱ្យមានការជម្លៀសមនុស្សចេញថ្មីៗ។ ចំណែកប្រទេសបារាំងវិញបានព្យាយាមការពារស្លាកស្នាមឆេះព្រៃចាស់ ដែលមានទំហំធំជាងទីក្រុងប៉ារីសដល់ទៅ៤ដង ខណៈដែលភ្លើងឆេះធំៗរបស់ប្រទេសអេស្ប៉ាញបានឈប់រាលដាលម្តងបន្តិចៗដែរ។ អ្នកឆ្លើយតបប្រយុទ្ធនឹងភ្លើងឆេះព្រៃដំបូងមានចំនួនជិត ៥០០នាក់ និងយន្តហោះចំនួន ២៣គ្រឿងត្រូវបានដាក់ពង្រាយ ប៉ុន្តែខ្យល់បោកបក់ខ្លាំងបានធ្វើឱ្យអណ្តាតភ្លើងឆេះព្រៃលឿន និងឆ្លងកាត់ព្រៃស្ងួត ដែលរារាំងយន្តហោះមួយចំនួនមិនឱ្យទៅដល់សមុទ្រដើម្បីប្រមូលទឹកមកពន្លត់បានទាន់ពេល។ ក្រុមអាកាសយានិកពិតជាមានការព្រួយបារម្ភខ្លំាងចំពោះបញ្ហានេះ ជាពិសេសអំពីតំបន់ Porto Germeno ដែលជាសហគមន៍មាត់សមុទ្រមួយនៅលើឈូងសមុទ្រកូរិន។ នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានជូនដំណឹងអំពីស្ថានភាព និងប្រតិបត្តិការដែលកំពុងកើតឡើងនេះ ដោយភ្លើងបានចាប់ផ្តើមឆាបឆេះចាប់ពីថ្ងៃសុក្រ ស្ថិតនៅជិតតំបន់ Agios Vasileios មុនពេលវារាលដាលឆ្ពោះទៅកាន់តំបន់ Porto Germeno និងចូលទៅក្នុងភ្នំដែលមានព្រៃឈើក្រាស់នៅភាគខាងលិចនៃទីក្រុងអាថែនដែរ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានជម្លៀសមនុស្សចំនួន ២៥៤នាក់ចេញតាមសមុទ្រនៅថ្ងៃសុក្រចុងសប្តាហ៍នេះ និងមនុស្ស១២នាក់ទៀតនៅថ្ងៃសៅរ៍ ដោយសារតែភ្លើងនិងផ្សែងបានកាត់ផ្តាច់ផ្លូវមួយចំនួនដែលភ្ជាប់សហគមន៍ឆ្នេរសមុទ្រនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






