មូលនិធិកំពង់ដេវ៉ា បានរៀបចំពិធីសម្ពោធ និងប្រគល់ជាផ្លូវការនូវ អណ្តូងទឹកស្អាតចំនួន ៤ និងបន្ទប់ទឹកអនាម័យ ជូនប្រជាពលរដ្ឋក្នុងភូមិអុង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីគម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះជាសក្ខីភាពនៃការបញ្ចប់ដោយជោគជ័យនៃគម្រោង និងបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់មូលនិធិកំពង់ដេវ៉ា ក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សហគមន៍។
ពិធីប្រគល់នេះ មិនត្រឹមតែជាការបញ្ចប់ការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយសម្រាប់ប្រជាពលរដ្ឋភូមិអុង ដែលចាប់ពីថ្ងៃនេះតទៅ នឹងទទួលបានការប្រើប្រាស់ប្រភពទឹកស្អាត និងបន្ទប់ទឹកអនាម័យប្រកបដោយសុវត្ថិភាព ដែលនឹងជួយលើកកម្ពស់សុខភាព អនាម័យ និងគុណភាពដ៏ប្រសើរក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេសម្រាប់រយៈពេលយូរឆ្នាំតទៅមុខ។
ចំណុចសំខាន់ៗនៃភាពជាដៃគូ និងកិច្ចសហការរួមពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំភូមិ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ ម្ចាស់ដី ដៃគូសាងសង់ អ្នកស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុនកំពង់ដេវ៉ា ដែលបានមកជួបជុំគ្នាក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍសហគមន៍។
ការអបអរសាទរចំពោះការសម្រេច បាននូវការប្តេជ្ញាចិត្តកម្មវិធីផ្លូវការបានចាប់ផ្តើមដោយមតិស្វាគមន៍ពី លោក ឱ ភន មេភូមិអុង ដែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិកំពង់ដេវ៉ា និងកំពង់ដេវ៉ារីហ្សត ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់សហគមន៍។ លោកបានលើកឡើងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាព និងការប្រើប្រាស់បន្ទប់ទឹកអនាម័យប្រកបដោយសុវត្ថិភាព។
តំណាងឱ្យក្រុមហ៊ុន លោក ថមមី ភី ហើម៉ាវ៉ាន់ នាយកប្រតិបត្តិ បានមានប្រសាសន៍ថាកំពង់ដេវ៉ារីហ្សត និងមូលនិធិកំពង់ដេវ៉ា នៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃប្រកបដោយចីរភាព តាមរយៈការវិនិយោគលើគម្រោងដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ជិតខាងនឹងគ្នា។ នៅក្នុងសុន្ទរកថារបស់លោក ថមមី ភី ហើម៉ាវ៉ាន់ បានមានប្រសាសន៍ថា “វាពិតជាកិត្តិយសណាស់ក្នុងការប្រគល់អណ្តូងទឹកស្អាតទាំង ៤ និងបន្ទប់ទឹកអនាម័យចំនួន ៤ ជាផ្លូវការនៅថ្ងៃនេះជូនប្រជាពលរដ្ឋនៅហគមន៏ភូមិអុង។
តាមរយៈគម្រោងនេះបានឆ្លុះបញ្ចាំងគោបំណងសំខាន់របស់មូលនិធិកំពង់ដេវ៉ាក្នុងការចូលរួមគាំទ្រអភិវឌ្ឍន៍ដល់សហគមន៍ និងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ដូចពាក្យស្លោករបស់យើងថា “ប្រជាជនរីករាយ សហគមន៍រីករាយ”។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះយើងផ្តល់ទឹកស្អាត អនាម័យកាន់តែប្រសើរឡើង និងជាប្រយោជន៍យូរអង្វែងសម្រាប់ទាំងអស់គ្នា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរមូលដ្ឋាន មេភូមិ ថ្នាក់ដឹកនាំសហគមន៍ អ្នកពាក់ព័ន្ធទាំងអស់ និងជាពិសេសសមាជិកគ្រួសារកំពង់ដេវ៉ាទាំងមូល ដែលបានរួមចំណែកយ៉ាងសកម្មចូលរួមឧបត្ថម្ភគាំទ្រជាធ្លុងមួយធ្វើឱ្យគម្រោងនេះក្លាយជាការពិត។
នៅពេលយើងប្រគល់គ្រឿងបរិក្ខារមានអណ្តូងទឹកស្អាត បន្ទប់ទឹកអនាម័យទាំងនេះនៅថ្ងៃនេះ យើងរំពឹងសម្ភារៈឧបត្ថម្ភទាំងនេះនឹងត្រូវបានប្រើដោយយកចិត្តទុកដាក់ និងបន្តជាប្រយោជន៍សម្រាប់សហគមន៍យូរឆ្នាំទៅមុខទៀត។
តាងនាមខ្ញុំតំណាងឱ្យ កំពង់ដេវ៉ារីហ្សត និងមូលនិធិកំពង់ដេវ៉ា យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងវត្តមានភាពជាដៃគូយ៉ាងកក់ក្តៅរបស់អ្នក។ យើងរួមគ្នា ពួកយើងអាចកសាងសហគមន៍ឱ្យមានសុខភាពល្អ និងកាន់តែរឹងមាំឡើង។”
ពិធីកាត់ខ្សែបូសម្ពោធ និងប្រគល់ជាផ្លូវការកម្មវិធីនៃពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយថ្នាក់ដឹកនាំ កំពង់ដេវ៉ារីហ្សត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងភ្ញៀវកិត្តិយស។ ពិធីជានិមិត្តរូបនេះបានប្រកាសជាផ្លូវការនូវការបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ ក្នុងគោលបំណងរួមមួយរវាងក្រុមហ៊ុននិងសហគមន៏។
បន្ទាប់ពីមូលនិធិកំពង់ដេវ៉ា បានប្រគល់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យទៅកាន់ លោកមេភូមិ និងតំណាងសហគមន៍ ដើម្បីធានាថា សហគមន៍ជាម្ចាស់ និងទទួលខុសត្រូវក្នុងការថែទាំ ប្រើប្រាស់ និងអភិរក្សសមិទ្ធផលទាំងនេះឱ្យបានល្អ សម្រាប់ផលប្រយោជន៍របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
ក្នុងពិធីប្រគល់នេះដែរ ភ្ញៀវកិត្តិយសដែលចូលរួមទាំងអស់បានអញ្ជើញទស្សនាអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យដែលបានសាងសង់រួច ដើម្បីស្វែងយល់អំពីគុណភាព និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់ដោយសហគមន៍។
ការបង្កើតផលវិជ្ជមានត្រឡប់វិញប្រកបដោយចីរភាព គម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ បង្ហាញពីជំនឿរបស់មូលនិធិកំពង់ដេវ៉ាថា ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ចាប់ផ្តើមពីការបំពេញតម្រូវការចាំបាច់របស់ប្រជាជនទូទៅ។ ការផ្តល់ជូនប្រភពទឹកស្អាត និងអនាម័យល្អ នឹងជួយលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយហានិភ័យនៃជំងឺ ពង្រឹងការអនុវត្តអនាម័យ និងបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព និងគុណភាពកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។
លើសពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គម្រោងនេះឆ្លុះបញ្ចាំងពីការវិនិយោគរយៈពេលវែងក្នុងសុខុមាលភាព សេចក្តីថ្លៃថ្នូរ និងភាពធន់របស់សហគមន៍។ លោកស្រី Angioline C. Villanueva បានថ្លែងសុន្ទរកថាបិទកម្មវិធីដូច្នេះថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះនិយោជិតកំពង់ទឹកទាំងអស់ ចំពោះសេចក្តីសប្បុរស ការបរិច្ចាក ការគាំទ្រ និងលះបង់ពេលវេលារបស់អ្នក។ ការរួមចំណែករបស់អ្នកពិតជាមានអត្ថន័យខ្លាំងណាស់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេភូមិ លោកចៅសង្កាត់ និងភ្ញៀវកិត្តិយសដែលបានផ្តល់កិត្តិយសនៃវត្តមានរបស់អ្នក ដែលធ្វើឱ្យកម្មវិធីនេះកើតឡើងនិងបញ្ចប់ដោយរលូនពិតជាមិនអាចបំភ្លេចបាន”។
រួមគ្នាកសាងសហគមន៍ឱ្យកាន់តែប្រសើរការបញ្ចប់ដោយជោគជ័យនៃគម្រោងនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងបេសកកម្មរបស់មូលនិធិកំពង់ដេវ៉ា ក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមាន និងប្រកបដោយចីរភាពដល់សង្គម។ តាមរយៈកិច្ចសហការដ៏មានអត្ថន័យជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរ បុគ្គលិក អ្នកស្ម័គ្រចិត្ត និងដៃគូអភិវឌ្ឍពាក់ព័ន្ធ មូលនិធិនឹងបន្តប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមនានាដើម្បីជួយលើកកម្ពស់សុខុមាលភាពសហគមន៍ ទំនួលខុសត្រូវបរិស្ថាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
មូលនិធិកំពង់ដេវ៉ា ជឿជាក់ថា ការវិនិយោគលើសហគមន៍នៅថ្ងៃនេះ គឺជាការកសាងអនាគតដ៏ប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ និងបន្តដំណើររួមគ្នាក្នុងការបង្កើតសហគមន៍ដែលមានសុខភាពល្អ ដែលជាគម្រោងដ៏មានអត្ថន័យមួយហើយមួយទៀតជាបន្តបន្ទាប់គ្នា៕







