កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន

ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​ទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន៖ ប្រតិភូ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាច ក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេ ខាធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ចូលរួមក្នុង កិច្ច​ប្រជុំ​កំពូល​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួ (Xinhua News Agency) សហការ​ជាមួយទីភ្នាក់ងារព័ត៌មានជាតិ Kabar របស់សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​តំណាងស្ថាប័នសារព័ត៌មាន វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក និង​ដៃគូ​របស់អង្គការសហប្រតិបត្តិការសៀង ហៃ។ក្រោមមូលបទ «សារៈសំខាន់​នៃ​ស្មារតី​សៀង​ហៃ​ក្នុង​យុគ​សម័យ​ថ្មី៖ ពីការឯកភាពលើតម្លៃ ឆ្ពោះទៅការអនុវត្តកិច្ចសហប្រតិបត្តិការ» កិច្ចប្រជុំ​កំពូលនេះ​​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗចំនួនបួន រួមមាន ទី១. សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ទី២. កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្តោត​លើលទ្ធផលជាក់ស្តែង ទី៣. អភិបាលកិច្ចសកល និងទី៤. ការ​បើក​ចំហ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ-​ឈ្នះ។ កិច្ចប្រជុំកំពូល​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មានសម័យប្រជុំពេញអង្គ កិច្ចពិភាក្សាតាមក្រុម ពិព័រណ៍​រូបថត ព្រមទាំងទស្សនកិច្ចសិក្សាទៅកាន់តំបន់វប្បធម៌ និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ការសិក្សាស្វែងយល់ និង​ការ​ចែក​រំលែក​បទពិសោធ​រវាង​បណ្តា​ប្រទេស​ចូល​រួម។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការសិក្សា និង​ស្វែង​យល់​ពីគោលនយោ បាយ ទស្សនវិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យព័ត៌មាន ជាពិសេស​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និង​ការ​កសាង​លំហ​ព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ។ វេទិកានេះក៏ផ្តល់នូវបទពិសោធល្អ​ៗ​ តាម​រយៈ​ការ​ផ្លាស់​ប្តូរទស្សនៈ និងបទពិសោធរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មាន អ្នកស្រាវជ្រាវ និង​តំណាង​រដ្ឋាភិបាល​មកពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ការ​ផលិតខ្លឹមសារតាម​ទម្រង់​​ផ្សព្វ​ផ្សាយ​ចម្រុះបែប ការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វ ផ្សាយ និង​ការ​ឆ្លើយ​តប​នឹង​បញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មាន។

វត្តមានរបស់ប្រតិភូក្រសួងព័ត៌មាននៅក្នុងវេទិកាអន្តរជាតិនេះ ក៏ជាផ្នែកមួយនៃការពង្រីកបេសកកម្ម «ការ​ទូតព័ត៌មាន» របស់កម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ការយល់ដឹង ការ​កសាង​ទំនុក​ចិត្ត និងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ កម្ពុជា​អាច​បន្ត​ពង្រីក​បណ្តាញ​ភាព​ជា​ដៃគូជាមួយស្ថាប័នសារព័ត៌មាន និងវិទ្យា ស្ថានស្រាវជ្រាវនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស ការ​ចូល​រួ​ម​ក្នុងកិច្ចប្រជុំកំពូលនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ក្រសួង ព័ត៌មានកម្ពុជា និងទីភ្នាក់ងារ​ព័ត៌មានស៊ីនហួ ក្នុង​ការ​ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ជាក់ស្តែង ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន និងខ្លឹមសារសារព័ត៌មាន ការផលិតបទយកការណ៍ និងកម្មវិធីរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ព្រម​ទាំង​ការចែករំលែកបទពិសោធលើការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថល បញ្ញាសិប្បនិម្មិត និង​ឧបករណ៍​ទំនើប​ក្នុង​ការ​ផលិត និងផ្សព្វផ្សាយព័ត៌មាន។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ SCO ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹង​ការទូតព័ត៌មាន និងលើក កម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងសន្តិភាព ការ​យល់​ដឹង​គ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហ ប្រតិបត្តិការដើម្បីផលប្រយោជន៍រួម៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85?
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85?
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85?
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 85?