គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ នៅស្តូបអនុស្សាវរីយ៍ នារដ្ឋធានីហាណូយ។
បន្ទាប់ពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងអញ្ជើញធ្វើដំណើរទៅកាន់វិមានរដ្ឋសភាវៀតណាម ដែលនៅទីនោះ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មុន ពេលដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ជួបពិភាក្សាការងារទ្វេភាគី នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងទូទៅដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល ជាដើម ធ្វើយ៉ាងណាលើកកម្ពស់ឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕






