ទឹកជំនន់ភ្លាមៗនៅភាគពាយ័ព្យប្រទេសចិនសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និងបណ្តាលឱ្យអ្នកបោះតង់ជាប់គាំង

ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេលដ៏ខ្លីនៅក្នុងស្រុក Weiyuan ខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ១០នាក់ និងរបួស ២៣នាក់ កាលពីចុងសប្តាហ៍នេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន។ នេះជាតួរលេខបឋមក្រោយពេលអាជ្ញាធររកឃើញពួកគេ និង យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងទៀតថា៖ ទឹកជំនន់បានវាយប្រហារជ្រលងភ្នំមួយនៅម៉ោងប្រហែល២រសៀលកាលពីថ្ងៃអាទិត្យនេះបង្ករជាគ្រោះថ្នាក់ភ្លាមៗសម្រាប់មនុស្សនៅជុំវិញនោះ  បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើ និងបានបណ្តាលឱ្យកម្រិតទឹកកើនឡើងយ៉ាងសន្ធប់ ដែលធ្វើឱ្យក្រុមអ្នកបោះតង់នៅក្បែរតំបន់នោះត្រូវជាប់គាំង និងបោកបក់រថយន្តដែលចតនៅតាមច្រាំងទន្លេរបស់ពួកគេចេញដែរ។ មានសាក្សីបានរំលឹកថា ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងភ្លាមៗ និងបានបោកបក់ឆ្លងកាត់ជ្រលងទន្លេ ដែលជាគ្រោះមហន្តរាយបានកើតឡើង បញ្ជូលដីល្បាប់ និងថ្មជាច្រើនហូរចុះមកពីជួរភ្នំជុំវិញ និងផ្នែកខាងលើ ហើយខ្លះទៀតត្រូវបុកធ្លាក់ចុះមក មុនពេលពួកគេអាចរត់គេចខ្លួនទាន់ទៅកាន់ទីកន្លែងសុវត្ថិភាព៕

សម្រួលអត្ថបទ៖ សុផារិន្ទ