រដ្ឋមន្រ្តីការបរទសសហរដ្ឋអាម៉េរិក-រុស្ស៊ី លោក Rubio និងលោក Lavrov ជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចពិភាក្សាអាស៊ាននៅទីក្រុងម៉ានីល ដើម្បីជំរុញបទឈប់បាញ់ដែលជាប់គាំង

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយសមភាគីរបស់លោក គឺរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov នៅថ្ងៃព្រហស្បតិ៍នេះ នៅប្រទេសហ្វីលីពីន ជាទីកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងបន្តក្តីរំពឹងទុករបស់សហរដ្ឋអាមេរិកដើម្បីព្យាយាមសម្របសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែរ។ កិច្ចប្រជុំរវាងលោក Rubio និងលោក Lavrov ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសមហាទាំងពីរ អាម៉េរិក-រុស្ស៊ី បានធ្វើឡើងនៅខាងក្រៅជំនួបនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមកិច្ចប្រជុំកំពូលៗនានាដែលអ្នកការទូតកំពូលៗពីតំបន់នេះ កំពុងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងម៉ានីល។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្លាក់ចុះបន្តិច ខណៈដែលការចរចាដោយប្រយោលនៃភាគីពាក់ព័ន្ធត្រូវជាប់គាំង ហើយសង្គ្រាមអ៊ីរ៉ង់បានក្លាយជាចំណុចកណ្តាលដ៏រសើបផងដែរ។ ការវាយប្រហារឡើងវិញដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កាន់តែឡើងកំដៅទៅៗ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នបានដួលរលំ ឬ បរាជ័យ៕

សម្រួលអត្ថបទ៖ សុផារិន្ទ