មនុស្សស្លាប់កើនជាង១០០០នាក់ពីករណីផ្ទុះឡើងជំងឺ Ebola ថ្មីដ៏រ៉ាំរ៉ៃនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ! ដែលវាជាជំងឺ ឆ្លងរាលដាលឿនគ្មានវ៉ាក់សាំងការពារជាងជំនាន់ជំងឺ Ebola មុនៗ

យោងតាមស្ថាប័នសុខភាពកំពូលរបស់ទ្វីបអាហ្វ្រិក បានឲ្យដឹងថាមនុស្សជាង ១០០០នាក់ហើយ បានស្លាប់ដោយសារជំងឺអេបូឡាដែលកំពុងបន្តកើតមាននៅភាគខាងកើតប្រទេសកុងហ្គោ និងជាចំនួនដ៏គួរឱ្យភ័យខ្លាចមួយពីការផ្ទុះឡើងនៃជំងឺអេបូឡាដ៏លឿនបំផុតនេះដែរក្នុងប្រវត្តិសាស្ត្រ ខណៈដែលជម្លោះ នៃការតស៊ូរបស់សហគមន៍ និងការឆ្លើយតបមិនស្មើគ្នាបានជំរុញឱ្យមានការរីករាលដាលយ៉ាងរហ័សនៃជំងឺនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសុខភាពមួយនៅប្រទេសហ្គាណាកាលពីថ្ងៃពុធនេះ លោកវេជ្ជបណ្ឌិត Jean Kaseya ជាអគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយថា មានមនុស្សស្លាប់កើនចំនួន ១០៣១នាក់ ត្រូវបានគេបញ្ជាក់ជាផ្លូវការ។ ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ខែឧសភា គឺមិនដូចករណីផ្ទុះឡើងនៃប្រភេទជំងឺអេបូឡាភាគច្រើនមុនៗនោះទេ ពីព្រោះមេរោគ Bundibugyo (បោនឌីបុងយ៉ូ) ដែលទទួលខុសត្រូវចំពោះវា ដោយគ្មានវ៉ាក់សាំងព្យាបាល ឬការព្យាបាលដែលត្រូវបានគេអនុម័តនោះទេ។ អេបូឡាប្រភេទថ្មីនេះ បានសម្លាប់មនុស្សកាន់តែច្រើនឡើងក្នុងអត្រាលឿនជាងការផ្ទុះករណីអេបូឡាមុនៗដែលត្រូវបានគេកត់ត្រាទុក រួមទាំងការផ្ទុះឡើងនៃជំងឺអាហ្វ្រិកខាងលិចឆ្នាំ ២០១៣-២០១៦ដែរ។ ការផ្ទុះឡើងនេះកើតឡើងមានរយៈពេលប្រហែលជា៨ខែមកហើយ គិតចាប់ពីករណីដំបូង មុនឈានដល់ករណីមានមនុស្សស្លាប់ចំនួនជាង១០០០នាក់នេះ។ អង្គការសុខភាពពិភពលោកបាននិយាយថា ចំនួនពិតប្រាកដនៃការឆ្លងគឺអាចខ្ពស់ជាងតួលេខផ្លូវការនេះ ពី២ទៅ៤ដងឯណោះ។ ដោយសារចំនួនមនុស្សស្លាប់បានកើនលើសពី ១០០០នាក់ ខណៈដែលលោកស្រី Marie Roseline Belizaire នាយិកាសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក បានមានប្រសាសន៍ថា ដោយមើលឃើញពីអនាគតស្ថានភាពនេះគឺមានគម្លាតដ៏ធំមួយនៅក្នុងការផ្តល់មូលនិធិដែលត្រូវការជាចាំបាច់ ដើម្បីបញ្ចប់ស្ថានភាពផ្ទុះឡើងនៃជំងឺនេះ។ លោកស្រីបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោកត្រូវការត្រឹមតែថវិកា១១៥លានដុល្លារដើម្បីបញ្ឈប់វា។ ហើយយើងទទួលបានត្រឹមតែ ៤៩លានដុល្លារប៉ុណ្ណោះពីការកៀរគររួមគ្នា។ ដូច្នេះមានន័យថាយើងនៅតែមានគម្លាតជាមួយនឹងជំងឺនេះធំធេងណាស់ ។ លោកស្រីបញ្ជាក់ថា៖ ការរួមគ្នាជាមួយ CDC អាហ្វ្រិក យើងមានប្រហែល ១០០លានដុល្លារ លើ៥១៨លានដុល្លារដែលត្រូវការជាក់ស្តែង ហើយបញ្ហាប្រឈមធំៗមួយចំនួនក្រៅពីការផ្តល់មូលនិធិគឺជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ ដែលបានធ្វើឱ្យសហគមន៍មួយចំនួនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពិបាកក្លាយជាព័ត៌មានមិនពិត និងការមិនទុកចិត្តរបស់សហគមន៍ចំពោះបុគ្គលិកថែទាំសុខភាពថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ