ឯកឧត្ដមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន Pemelo Group

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី​បានទទួល​ជួប​ពិភាក្សា​ជាមួយ​​តំណាងក្រុមហ៊ុន Pomelo Group ដឹកនាំដោយ លោក Steve Vickers ​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pomelo Group ដើម្បីពិភាក្សាអំពី​លទ្ធភាព​ដែលធនាគារ ARDB អាចធ្វើសមាហរណកម្ម កម្មវិធីសំខាន់ៗ​ជាមួយប្រព័ន្ធ​ដែលមានស្រាប់ រួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្ម​សេវាធនាគារ​ឌីជីថល ការធ្វើ​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។ ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី​ និង វៀតណាម ជាដើម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។

H.E. Dr. Kao Thach Chaired Discussion with Representatives of Pomelo Group

————————

Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer (CEO) of the Agricultural and Rural Development Bank (ARDB), accompanied by his colleagues, chaired a discussion with representatives of Pomelo Group, led by Mr. Steve Vickers, Chief Executive Officer of Pomelo Group, on key areas that the group’s well recognized program could be integrated with the ARDB’s existing systems, including digital payment solutions, digital banking integration, e-commerce, and market value chain development. Pomelo Group is a financial technology company with operations in several countries across Europe and Asia, including the United Kingdom, Singapore, Malaysia, Vietnam and other.

The meeting was held on the morning of Thursday, July 16, 2026, at the ARDB Headquarters.