អ្នកវិភាគរកឃើញថាអណត្តិទី២របស់លោក Trump បាននឹងកំពុងពន្យារពេល ឬ បដិសេធចំពោះជំនួយសង្រ្គោះលើគ្រោះមហន្តរាយធម្មជាតិផ្សេងៗយឺតជាងប្រធានាធិបតីនានា
នៅពេលដែលគ្រោះមហន្តរាយធំៗកើតឡើង ជនជាតិអាមេរិកាំងតែងតែរង់ចាំអស់ជាច្រើនសប្តាហ៍ ឬសូម្បីតែច្រើនខែក៏មានដែរ ដើម្បីទទួលបានការយល់ព្រមពីប្រធានាធិបតីសម្រាប់ជំនួយសង្រ្គោះ។ ហើយប្រសិនបើពួកគេរស់នៅក្នុងរដ្ឋដែលមិនទទួលបានការគាំទ្រពីប្រធានាធិបតី Donald Trump នោះឱកាសកាន់ផ្តល់ជំនួយក៏នឹងត្រូវបានបដិសេធដែរ។ ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំមុនមក លោក Trump បានអនុម័តលើសំណើប្រហែល ៦៥ សម្រាប់សេចក្តីប្រកាសគ្រោះមហន្តរាយធំៗ និងបានបដិសេធសំណើជាង១០ផ្សេងទៀតពីរដ្ឋ កុលសម្ព័ន្ធ ឬដែនដីដែលស្វែងរកជំនួយហិរញ្ញវត្ថុសហព័ន្ធ បន្ទាប់ពីព្យុះសង្ឃរា ខ្យល់កន្ត្រាក់ ព្យុះ ទឹកជំនន់ និងអគ្គីភ័យ។ យោងតាមការវិភាគទិន្នន័យរបស់កាសែត AP បានឲ្យដឹងថា លោក Trump បានចំណាយពេលជាមធ្យមយូរជាងប្រធានាធិបតីដទៃទៀតដើម្បីអនុម័តលើសំណើគ្រោះមហន្តរាយ និងនៅពេលដែលច្បាប់សហព័ន្ធកំណត់កម្រិតថ្មីសម្រាប់កំណត់ការដោះស្រាយគ្រោះមហន្តរាយដែលត្រូវបានគេយកមកអនុវត្តនោះ។ គ្មានប្រធានាធិបតីណាម្នាក់ដែលពន្យាពេល ឬ ពន្យាដោយបដិសេធរវាងរដ្ឋដែលគាំទ្រលោកខាងនយោបាយ និងរដ្ឋដែលមិនបានគាំទ្រលោកនោះទេ។ ការពន្យារពេល និងការបដិសេធទាំងនេះកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក Trump កំពុងពិចារណាលើការផ្លាស់ប្តូរថ្មីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ ដែលគ្រប់គ្រងជំនួយគ្រោះមហន្តរាយ។ ក្នុងអំឡុងអាណត្តិទី២របស់លោក លោក Trump បានបដិសេធភាគរយនៃសំណើសុំគ្រោះមហន្តរាយច្រើនជាងប្រធានាធិបតីផ្សេងៗចាប់តាំងពីឆ្នាំ១៩៨៩មក។ ការបដិសេធទាំងនោះមិនត្រូវបានចែកចាយស្មើៗគ្នានោះទេ ក្នុងចំណោមរដ្ឋនានា។ លោក Trump បានអនុម័ត៨០% នៃសំណើសុំជំនួយសង្រ្គោះគ្រោះមហន្តរាយពីអភិបាលរដ្ឋបក្សសាធារណរដ្ឋ ប៉ុន្តែមានតែប្រហែល ៦០% ប៉ុណ្ណោះពីអភិបាលរដ្ឋប្រជាធិបតេយ្យ នេះបើយោងតាមការវិភាគផ្អែកលើទិន្នន័យ FEMA។ ភាពមិនស្របគ្នានេះវាកាន់តែតែបង្ហាញឲ្យឃើញច្បាស់អំពីសេចក្តីប្រកាសគ្រោះមហន្តរាយធំៗដោយផ្អែកលើការបោះឆ្នោតប្រធានាធិបតីបានលេចឡើងហើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





