លោក Donald Trump ប្រកាសធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ជាថ្មី ក្នុងល្បឿនដ៏លឿន! ហើយសហរដ្ឋអាមេរិកនឹងស្វែងរកសំណងពីកិច្ចការពារច្រកសមុទ្រមកវិញ

លោកប្រធានាធិបតី Donald Trump បាននិយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងដំណើរការ «លឿនណាស់» ហើយសហរដ្ឋអាមេរិកកំពុងបន្តវាយប្រហារប្រទេសនេះ «យ៉ាងខ្លាំងថែមទៀត»។ មួយសន្ទុះបន្ទាប់ពីយោធាអាមេរិកបានប្រកាសពីការវាយប្រហារថ្មីលើអ៊ីរ៉ង់ស្រាប់តែលោក Trump បានហៅវាថាជា «ការវាយប្រហារដ៏សំខាន់ថ្មីមួយទៀត»។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា «យើងកំពុងវាយប្រហារពួកគេយ៉ាងខ្លាំង។ ហើយវានឹងបន្តទៅមុខ ហើយយើងនឹងឃើញអ្វីដែលវានឹងកើតឡើងដែរ»។ លោកប្រធានាធិបតីបានបន្ថែមទៀតថា «យើងកំពុងបំផ្លាញសមត្ថភាពវាយលុកទាំងអស់របស់ពួកគេ ហើយយើងកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz។ យើងកំពុងដាក់បញ្ជារឲ្យបិទច្រកត្រឡប់មកវិញ»។ លោក Trump ក៏បានផ្តល់ព័ត៌មានលម្អិតថ្មីៗអំពីរដ្ឋបាលរបស់លោកដែលកំពុងធ្វើការផ្លាស់ប្តូរមុខមាត់ និងណែនាំថា៖ អាម៉េរិកនឹងគិតថ្លៃសំណងសម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីបានលើកឡើងកាលពីពេលមុនថា ពួកគេនឹងមិនធ្វើដូច្នេះទេ។ លោកបញ្ជាក់ថា «យើងកំពុងការពារផ្នែកដ៏សម្បូរបែបនៃពិភពលោក» «យើងកំពុងចំណាយថវិកាលើបញ្ហានេះ ដូច្នេះអ្វីដែលយើងបានធ្វើ គឺយើងនឹងទទួលបានសំណងសម្រាប់កិច្ចការពារនោះដែរ»៕

សម្រួលអត្ថបទ៖ សុផារិន្ទ