តំណាងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ នាំយកបច្ច័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារប្រជាពលរដ្ឋជួបការលំបាក ដែលបាត់បង់ចៅស្រី
តំណាងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បាននាំយកបច្ច័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ លោកយាយ បឺន កង ដែលជាប្រជាពលរដ្ឋជួបការលំបាក និងបានបាត់បង់ចៅស្រី ក្នុងជន្មាយុ ២៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមគ្រួសារនៃសព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់ពួកគាត់ ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ មានតែលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ៕
ប្រភព:អ.ម.ត. ខេត្តព្រះសីហនុ







