ខេត្តរតនគិរី ៖ កំណាត់ផ្លូវចាប់ពីរង្វង់មូលបឹងយក្សឡោម ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកជ្រោះ ៧ជាន់(អូរស៊ិនលែរ៍) ដើម្បីត្រៀមអនុវត្តគម្រោងស្ថាបនា និងកែលម្អផ្លូវ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការចុះពិនិត្យនេះ ដឹកនាំដោយលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី រួមជាមួយលោក ស៊ឹម ស៊ីដែន អនុប្រធានមន្ទីរ លោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទ លោក លីវ ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោងភាគីចិន និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។
លោក កែវ សិគុណ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (CRRIP III) ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន គ្រោងអនុវត្តផ្លូវចំនួន៣ខ្សែ នៅក្នុងខេត្តរតនគិរី។
ក្នុងនោះមានផ្លូវចំនួន ០២ ខ្សែជាគម្រោងផ្លូវចាស់ និងបន្ថែម ០១ខ្សែទៀត , ផ្លូវទៅ សង្កាត់យក្ខឡោម ក្រុងបានលុង ឃុំបាតាង ឃុំកាឡែង ស្រុកលំផាត់ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ និងបេតុង សរុបប្រវែង ៣៧,១០គ.ម , ផ្លូវទៅឃុំឯកភាព ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ជាផ្លូវកម្រាលកៅស៊ូពីរជាន់ មានប្រវែង ១២,២៥គ.ម និង ផ្លូវចំនួន ០១ ខ្សែទៀតចាប់ពីភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ឆ្ពោះទៅកាន់ភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ជាផ្លូវកម្រាលកៅស៊ូពីរជាន់ មានប្រវែង ១២គ.ម ដើម្បីរៀបចំឯកសារដេញថ្លៃ។
គម្រោងជួសជុលផ្លូវនៅបឹងយក្សឡោម
ប្រភពដដែលបញ្ជាក់ថា គម្រោងមួយចំនួនបានបញ្ចប់នីតិវិធីដេញថ្លៃ និងចាប់ផ្តើមសាងសង់ជាបណ្តើរៗហើយ។ នៅពេលបញ្ចប់ការសាងសង់ ផ្លូវទាំងនេះនឹងរួមចំណែកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលាដឹកជញ្ជូនកសិផលពីស្រែចម្ការទៅកាន់ទីផ្សារ ព្រមទាំងជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់បឹងយក្សឡោម និងរមណីយដ្ឋានអូរប្រាំពីរជាន់ឱ្យកាន់តែមានសក្តានុពល៕







