មឈូសសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានដឹកជញ្ជូនតាមយន្តហោះពិសេសមកដល់ប្រទេសអ៊ីរ៉ាក់ហើយដើម្បីដង្ហែរលាគ្នាចុងក្រោយដល់ពលរដ្ឋអ៊ីរ៉ាក់ដែរ
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Ali al-Zaidi (អាលី អាល់-ហ្សៃឌី) បានមកដល់ទីក្រុង Najaf (ណាចាហ្វ) នាល្ងាចថ្ងៃអង្គារនេះ ដើម្បីមកទទួលមឈូសសពអតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ ណាចាហ្វ ជាមួយនឹងក្រុមជំនុំអង្គរក្សផងដែរ។ ក្បួនដង្ហែសពនឹងត្រូវរំកិលចេញទៅតាមដងវិថីសំខាន់ៗត្រូវនៅព្រឹកថ្ងៃពុធនេះនៅទូទាំងទីក្រុងណាចាហ្វ មុនពេលដែលមឈូសសពរបស់លោក Khamenei ត្រូវបានគេបញ្ជូនបន្តទៅកាន់ទីក្រុង ការបាឡា។ ទីក្រុងទាំងពីរនេះគឺមានទីតាំងតម្កល់ដ៏ពិសិដ្ឋសម្រាប់ក្រុមនិកាយស៊ីអ៊ីត ដែលតែងតែមានអ្នកធ្វើធម្មយាត្រាមកពីប្រទេសអ៊ីរ៉ាក់ និងពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian (ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន) និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (អាបាស អារ៉ាជី) ក៏មានវត្តមាននៅអាកាសយានដ្ឋាននោះដែរ ជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត និងអ្នកកាន់មរណទុក្ខរាប់រយនាក់ផងដែរ។ មុនពេលពិធីនេះចាប់ផ្តើម ទីក្រុងណាចាហ្វ ត្រូវបានគេមើលថាបានដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងច្រើននៅទូទាំងផ្លូវសំខាន់ៗក្នុងទីក្រុង ខណៈអាជ្ញាធរក៏បានចេញបញ្ជាឱ្យបិទទីក្រុងចាស់ និងផ្លូវដែលនាំត្រូវដង្ហែរមឈូសទៅដល់ទីសក្ការៈបូជា អ៊ីម៉ាម អាលី ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ






