ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេត និងបង្ការការឆបោកតាមដល់មន្រ្តីនគរបាលជាតិកម្ពុជា រយៈពេល៥ថ្ងៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ថ្លែងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេតនិងការបង្ការការឆបោកសម្រាប់មន្រ្តីនគរជាតិកម្ពុជា នាពេលនេះ គឺ ត្រូវបានរៀងចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត ខណៈការដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដែលវាបានកំ ពុងនិងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម និងកិត្តិយសរបស់បណ្តា ប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរនោះ។ នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ គោរពយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជាផ្ទៃ ក្នុង វិន័យ និងបទប្បញ្ញត្តិនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមគ្រប់សកម្មភាពសិក្សា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបយកចំណេះដឹងបទពិសោធន៍ និងបច្ចេកទេសថ្មីៗពីគ្រូបច្ចេកទេស និងអ្នកជំនាញទាំងអស់ឲ្យបានស៊ីជម្រៅនិងទូលំទូលាយជាដើម។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ពិភាក្សា និងសិក្សាពីករណីជាក់ស្តែង ជាមួយគ្រូបង្គោលអ្នកជំនាញ និងសិក្ខាកាមដទៃទៀត ដើម្បីពង្រឹងចំណេះដឹងសមត្ថភាពវិជ្ជាជីវៈឲ្យស្របតាមការវិវត្តនៃឧក្រិដ្ឋកម្មឌីជីថលនាពេលបច្ចុប្បន្ន។ ឯកឧត្តម ស ថេត បានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ សិក្ខាកាមទាំងអស់យកចំណេះដឹងជំនាញ និងបទពិសោធន៍ដែលទទួលបាននេះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមអង្គភាពរៀងៗខ្លួន ជាពិសេសក្នុងការបង្ការ ស៊ើបអង្កេត ប្រមូល និងវិភាគភស្តុតាងឌីជីថល ការស៊ើបអង្កេតហិរញ្ញវត្ថុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកម្ពស់គុណភាពការងារអនុវត្តច្បាប់ និងការពារសន្តិសុខជាតិជាតិ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងរយៈពេលប្រាំមួយថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជា ដែលមានគ្រូឯកទេសជាច្រើនមកពី ប្រទេសកូរ៉េ៕






