អ្នកគាំទ្រប្រេស៊ីលបង្ហាញក្តីសោកសៅខ្លាំងក្រោយពី Haaland ស៊ុតបាល់២គ្រាប់ទម្លាក់ប្រេស៊ីលមិនឱ្យឡើងទៅកាន់វគ្គ៨ក្រុម ! ខណៈម៉ិកស៊ិកត្រលប់ទៅផ្ទះវិញក្នុងលទ្ធផល៣-២ជាមួយអង់គ្លេស
អ្នកគាំទ្រនៅឆ្នេរ Copacabana បានខកចិត្តយ៉ាងខ្លាំងក្រោយការប្រកួតបាល់ទាត់ពិភពលោកកាលពីយប់ថ្ងៃអាទិត្យនេះនៅពេលដែលក្រុមជម្រើសជាតិប្រេស៊ីលត្រូវបានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ដោយចាញ់ក្រុមន័រវែសក្នុងលទ្ធផល២-១។ ឱកាសស៊ុតបាល់របស់ប្រេស៊ីលមានច្រើន ប៉ុន្តែមិនអាចរួចផុតពីដៃអ្នកចាំទីរបស់ក្រុមន័រវែសបានទេ ទីបំផុតចូលដល់តង់ទី២ កីឡាករពាក់ស្លាកលេខ ៩ របស់ន័រវែសកម្ពស់១.៩៥បានទែតបាល់បញ្ជូលសំណាញ់ទីរបស់ប្រេស៊ីលបានសម្រេច និង ស៊ុតបាល់ពីចំងាយក្នុងបច្ចេកទេសដ៏ល្អមួយគ្រាប់ទៀតក្នុងលទ្ធផល២-០ និង នៅចុងម៉ោង៩០នាទី+១០ កីឡាករឆ្នើមរបស់ប្រេស៊ីល Neymar da Silva Santos Júnior ទទួលបានបាល់ប៉េណាំងទី១គ្រាប់ សម្រាប់ប្រេស៊ីលក្នុងស្ថានភាពដ៏តានតឹងបំផុត ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ ដោយលទ្ធផលផ្លូវការបញ្ចប់ទៅ២-១ ក្រោយមករូបគេប្រកាសថានឹងចូលនិវត្តន៍មិនចូលប្រកួតបាល់ខ្នាតអន្តរជាតិទៀតនោះតេ។ ប្រវត្តិសាស្រ្តថ្មីគឺន័រវែសមិនដែលឈ្នះប្រេស៊ីលជាជើងឯក World Cup ប្រាំសម័យកាលនោះទេ តែលើកនេះន័រវែសមិនត្រឹមតែឈ្នះប្រេស៊ីលទេ ថែមទាំងឡើងទៅកក់កៅអី៨ក្រុមយ៉ាងរឹងមាំផងដែរ ជាពិសេសបានឲ្យកីឡាករ Erling Haaland រកគ្រាប់បាល់បាន៧គ្រាប់ ច្រើនជាងគេក្នុង FIFA 2026 ស្មើនឹងជើងរៀមច្បងចាស់មានកីឡាករ Leonel Messi និង Kylian Mbappe ថែមទៀតផង។ អ្នកគាំទ្រាម្នាក់ឈ្មោះ Thaisa de Oliveira ជានិស្សិតសាកលវិទ្យាល័យអាយុ ២៤ឆ្នាំរបស់ប្រេស៊ីលបាននិយាយ៖ រហូតដល់វិនាទីចុងក្រោយ ខ្ញុំនៅតែជឿជាក់លើក្រុមប្រេស៊ីល ប៉ុន្តែអារម្មណ៍សោកសៅ និងការខកចិត្តវាបានកើតឡើងភ្លាមៗនៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចេបញ្ចប់ការប្រកួត ប៉ុន្តែយើងត្រូវតែទទួលយក ថានេះហើយគឺជាកីឡា។ ដូច្នេះ មិនថាយើងជឿឬមិនជឿទេ យើងត្រូវតែទទួលយកវា។ ចំណែកនៅឯទីក្រុងឡុងស៍វិញ សំឡេងហ៊ោអបអរសាទរក៏មិនចាញ់នៅន័រវែសដែរនៅទីលាន Clapham Grand នាព្រឹកថ្ងៃចន្ទនេះ ខណៈដែលក្រុមតោកំណាចអង់គ្លេសរបស់ពួកគេបានទម្លាក់ក្រុមម៉ិកស៊ីកូជាសហម្ចាស់ផ្ទះ World Cup ២០២៦ នេះត្រឹមវគ្គ១៦ក្រុមក្នុងព្រឹត្តិការណ៍ World Cup ដោយខ្លួនបន្តដំណើរទៅកាន់វគ្គ៨ក្រុមដោយសុវត្ថិភាព។ កីឡាករ Jude Bellingham និង Harry Kane បាននាំក្រុមអង់គ្លេសទៅកាន់វគ្គ៨ក្រុមចុងក្រោយនៅពហុកីឡដ្ឋាន Estadio Azteca ដោយយកឈ្នះលើហ្វូងមនុស្សដ៏ច្រើនកុះករដែលទស្សនាពីគេហដ្ឋាន និងការចាញ់មួយគ្រាប់នៅវគ្គទីពីរ ដើម្បីយកឈ្នះម៉ិកស៊ិកក្នុងលទ្ធផល ៣-២។ ក្រុមអង់គ្លេសកំពុងស្វែងរកឱកាសជាម្ចាស់ពានរង្វាន់ FIFA ជាលើកដំបូងរបស់ពួកគេដែរចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៦៦មក ហើយសម្រាប់អ្នកគាំទ្រនៅទីក្រុងឡុងដ៍វិញ ពួកគេគឺគ្មានការសង្ស័យទេថា “ពានបាល់ទាត់កំពុងវិលត្រលប់មកាន់មកផ្ទះរបស់ពួកគេវិញ” បន្ទាប់ពីតម្រង់លេងរបស់ក្រុមតោកំណាចអង់គ្លេសប្រឆាំងនឹងក្រុមម៉ិកស៊ិកនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






