តូចតែខ្លឹម! ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ចេញមកអបអរសាទរដល់ក្រុមបាល់ទាត់កាប់វែ (Capbo Verde) ទោះបីជាចាញ់ក្រុមអាហ្សង់ទីន៣-២មែន តែពួកគេជាវីរៈបុរសក្នុង FIFA   

អ្នកគាំទ្ររាប់ពាន់នាក់បានចេញមកស្វាគមន៍ និងស្រែកហ៊ោអបអរសាទរយ៉ាងក្លៀវក្លាចំពោះការវិលត្រលប់របស់ក្រុមបាល់ទាត់ជម្រើសជាតិកាប់វែ  Capbo Verde ខណៈពេលក្បួនដង្ហែរថយន្តរបស់ពួកគេបានឆ្លងកាត Praia ដែលជារដ្ឋធានីនៃប្រទេសម៉ាលីកាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីបានឃើញទម្រង់លេងបាល់របស់ពួកគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 ក្រុមនេះបានឈានដល់វគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup និងបានបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យដោយនាំក្រុមជម្រើសជើងដ៏ល្បី និង ជាម្ចាស់ជើងឯក FIFA ២០២២អាហ្សង់ទីនចូលទៅក្នុងម៉ោងបន្ថែមជាង១២០នាទីក្នុងលទ្ធផល ២។ ក្រុម “Blue Sharks” ត្រីឆ្លាមខៀវ របស់កាប់វែ ពិតមែនថាធ្លាក់ចេញពីវគ្គ១៦ក្រុម តែក្រុមបាល់ទាត់មកពីប្រទេសដែនកោះដ៏តូចទី៣នៅអាហ្វ្រិកមួយនេះ បានទាក់ទាញបេះដូងអ្នកទស្សនាទូទាំងពិភពលោកបាន។ ពួកគេបានបង្កើតប្រវត្តិសាស្ត្រជាក្រុមថ្មីទើបចូលលេង FIFA ជាលើកដំបូងមាន ៥៨ប្រទេសក្នុងឆ្នាំ២០២៦ និង ជាប្រទេសដែលមិនសូវមានអ្នកស្គាល់ និងមិនមានអ្នកចាប់អារម្មណ៍ឡើយ ប៉ុន្តែបច្ចេកទេសលេងបាល់របស់ពួកគេអាចទប់បានក្រុមខ្លាំងៗ ក្រុមជើងឯកខាងប្រយុទ្ធរហូតដល់លទ្ធផលស្មើដោយនៅតែមិនចាញ់ ជាពិសេសជាមួយនឹងការតាមស្មើជាមួយក្រុមជើងឯកអឺរ៉ុបអេស្ប៉ាញ និងមួយទៀតជាមួយទល់នឹងក្រុមអ៊ុយរូហ្គាយក្នុងព្រឹត្តិការណ៍ World Cup លើកដំបូងរបស់ខ្លួនតែម្តង។ ប្រទេសដ៏តូចមួយដែលមានប្រជាជនត្រឹមកន្លះលាននាក់នេះបាននឹងកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង និងត្រូវបានគេគេសរសើរគ្រប់ៗគ្នាថាវត្តមានរបស់ Capbo Verde បានអង្រួនពិភព World Cup ឆ្នាំ 2026 ដោយចុងក្រោយត្រូវធ្លាក់ចេញពីវគ្គជម្រុះ១៦ក្រុមមែន ប៉ុន្តែ កាប់វែ ហាក់មានភាពល្បីល្បាញស្ទើតែស្មើក្រុមជើងអាហ្សង់ទីនទៅហើយ ខណៈចប់ការប្រកួតកីឡាករឆ្នើម Leonel Messi ក៏បានស្ញើចសរសើរពីស្មារតីក្រុមរបស់កាប់វែ គឺរឹងមាំ កម្លាំងខ្លាំង មានបច្ចេកទេសល្អណាស់ ដោយអ្នកចាំទី Vozinha បានទប់គ្រាប់បាល់របស់ Messi មិនឲ្យចូលសំណាញ់បានរហូតដល់ទៅ៤ដងឯណោះ ក្នុងចំណោម៨ដងរបស់ក្រុមអាហ្សង់ទីន។ Capbo Verde ប្រទេសកាប់វែ គឺជាប្រជុំកោះដ៏តូចមួយដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិក ចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ  ភាគខាងលិចនៃឆ្នេរសមុទ្រសេណេហ្គាល់នៅអាហ្វ្រិកខាងលិច ដែលមានកោះសំខាន់ៗចំនួន១០ រួមមាន Santiago, Sal និង São Vicente ចំនួនប្រជាជនដ៏តិចតួចនៃប្រទេសនេះបានធ្វើឱ្យពួកគេក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកតូចបំផុត និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនតិចបំផុតដែរ ដែលបានឡើងទៅលេងក្នុងព្រឹត្តិការណ៍ World Cup

 

សម្រួលអត្ថបទ៖ សុផារិន្ទ