បើកឆាកវគ្គជម្រុះ១៦ក្រុមភ្លាម! ក្រុមជម្រើសជាតិម៉ារ៉ុកបានដាក់៣គ្រាប់ទម្លាក់សហម្ចាស់ផ្ទះកាណាដាឱ្យហាលអាវ ស្របពេលដែលបារាំងទទួលបានលទ្ធផល១-០ យ៉ាងតានតឹងពីសំណាក់ក្រុមប៉ារ៉ាហ្កាយ
កីឡាករជម្រើសជាតិ Azzedine Ounahi របស់ម៉ារ៉ុករកបាន២គ្រាប់ដើម្បីដឹកនាំម៉ារ៉ុកឱ្យឈ្នះក្រុមម្ចាស់ផ្ទះកាណាដាក្នុងលទ្ធផល៣-០ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFIA World Cup កាលពីថ្ងៃសៅរ៍នេះ (ម៉ោងនៅអាម៉េរិក) ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលឡើងដល់វគ្គ ១/៤ ក្នុងវគ្គផ្តាច់ព្រ័ត្រច្រើនជាងចំនួនម្តង។ នេះជាការបង្ហាញខ្លួនលើកទី២ជាប់ៗគ្នាហើយរបស់ក្រុមម៉ារ៉ុកក្នុងការឡើងទៅកាន់វគ្គឡើពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្លាយជាក្រុមប្រទេសអាហ្វ្រិកដំបូងគេក្នុងឆ្នាំ ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ។ អ្នកគាំទ្រដែលចាកចេញពីពហុកីឡដ្ឋានបានបង្ហាញសេចក្តីរីករាយដោយដឹងថាក្រុមរបស់ពួកគេជាក្រុមដំបូងគេដែលឡើងចេញពីវគ្គជម្រុះ១៦ កក់កៅអី៨ក្រុមចុងក្រោយ ។ “យើងមិនអាចសុំអ្វីបានល្អជាងនេះទេ” នេះជាសំដីអ្នកគាំទ្រម៉ារ៉ុកឈ្មោះ Nabil Yahya។ ការចាញ់នេះបានបញ្ចប់នូវការប្រកួតក្នុងប្រវត្តិសាស្ត្រសម្រាប់កាណាដាដែលជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២៦ ដែលបានឈ្នះការប្រកួតវគ្គជម្រុះលើកដំបូងរបស់ខ្លួនជាមួយនឹងជ័យជម្នះ ១-0 លើប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីឡើងដល់ការប្រកួតនៅថ្ងៃសៅរ៍នេះ។ ការប្រកួតដែលបានលេងនៅថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកគឺជាការប្រកួតចុងក្រោយនៅទីក្រុងហ៊ូស្តុនសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ ចំណែកការប្រកួតដ៏ស្វិតស្វាញមួយទៀតក្នុងវគ្គជម្រុះ១៦ក្រុម គឺក្រុមបារាំងបានជួបជាមួយនឹងក្រុមប៉ារ៉ាហ្កាយក្នុងលទ្ធផល១-០ ដែលលទ្ធផលនេះជាគ្រាប់បាល់ស៊ុតបាល់ប៉េណាំងទីរបស់កំពូលកីឡាករឆ្នើមបារំាង Kylian Mbappé ក្នុងនាទីទី៦៩ ។ ទោះបីការប្រកួតរវាងក្រុមទាំងពីរហាក់មានៅតានតឹង និង ស្វិតស្វាញយ៉ាងណាក៏ដោយ ក៏ក្រុមបារាំងអាចរក្សាជំហររក្សាស្មារតីជាក្រុម គ្រប់គ្រងអារម្មណ៍ និងជះគំហឹងឆេវឆាវឡើយ ដើម្បីបន្តការប្រកួតរហូតដល់ទីបញ្ចប់ក្នុងលទ្ធផល១-០ ដ៏សែនលំបាក ខណៈដៃគូប្រកួតប៉ារ៉ាហ្កាយវិញហាក់ដូចជាបានបង្ករភាពរំខានធ្ងន់ធ្ងរជាច្រើនលើក ជាច្រើនសារ ដាក់សម្ពាធ បំភិតបំភ័យ និង មានចេតនាបង្ករជម្លោះក្នុងទីលានប្រកួតជាច្រើនដកក្តី៕
សម្រួលអត្ថបទ៖ សុផារិន្ទ






