លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ ដាក់បទបញ្ជា​ឱ្យកម្លាំងជំនាញកង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ បន្តចុះ​ផ្សព្វផ្សាយលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បី​ឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី

កំពង់ស្ពឺ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ​ និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​​​​ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំង​មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខកងអាវុធហត្ថខេត្តកំពង់ស្ពឺ​ សហការ​ជាមួយកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍​ត្រី ទុំ សារិទ្ធ មេបញ្ជាការ​ មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថស្រុកគងពិសី​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បី​ឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត​​ នៅមូលដ្ឋានឃុំស្រង់ដោយមានចំនួន១៨ភូមិ គ្រប់ចំនួន និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី រួមជាមួយនឹងក្រុមការងារ​រដ្ឋបាល​ឃុំស្រង់ចូលរួមសហការផងដែរ។

ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ឫឧបទ្ទវហេតុផ្សេងៗ ហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp​​​ និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕