ជើងឯករងបារាំងយកឈ្នះស៊ុយអែត៣-០ក្នុងវគ្គជម្រុះ៣២ក្រុមជាគ្រាប់បាល់ស៊ុតបញ្ជូលទីច្រើនជាងគេ! ធ្វើឱ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្ត ខណៈកីឡាករ Mbappé តាមស្មើគ្រាប់បាល់៦គ្រាប់ជាមួយ Messi
កីឡាករ Kylian Mbappé បានជួយឲ្យក្រុមបារាំងនាំមុខជាមួយនឹងការបោះជំហានដ៏អស្ចារ្យថ្មីមួយទៀតនៅនាទី ទី៤៥ ហើយបន្ទាប់មកបានបន្ថែមគ្រាប់បាល់នៅតង់ទីពីរបន្ថែមទៀត ដើម្បីយកឈ្នះដាច់ និងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះ ១៦ក្រុម ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦។ ក្រុមមាន់គកបារាំងបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែត ៣-០ កាលពីអង្គារនេះ(ម៉ោងនៅអាម៉េរិក) ដើម្បីត្រៀមខ្លួនប្រកួតវគ្គក្នុងវគ្គ ១៦ ក្រុមចុងក្រោយជួបជាមួយនឹងប៉ារ៉ាហ្គាយ។ កីឡាករ Bradley Barcola បានបន្ថែមគ្រាប់បាល់នៅនាទីទី ៥៣ សម្រាប់បារាំង ហើយ Mbappé បានបំពេញការស៊ុតបញ្ចូលទីនៅនាទីទី ៧៤ សម្រាប់ការប្រកួតលើកទីបីរបស់គេ ដែលជាការស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមការប្រកួតចំនួន៤លើកមកនេះ។ គ្រាប់បាល់ចំនួន៦គ្រាប់របស់ Mbappé បានតាមស្មើនឹងខ្សែប្រយុទ្ធអាហ្សង់ទីនហើយគឺកីឡាករ Lionel Messi សម្រាប់ការនាំមុខក្នុងការប្រកួត និងបានផ្តល់គ្រាប់បាល់ឱ្យរូបគេចំនួន១៨ គ្រាប់ដែរ ក្នុងអាជីពជាកីឡាករចូលលេង FIFA World Cup ដែលនៅឆ្ងាយពីកំណត់ត្រារបស់ Messi មួយគ្រាប់ប៉ុណ្ណោះ។ គ្រាប់បាល់ចំនួន ១០ គ្រាប់ក្នុងវគ្គជម្រុះរបស់ Mbappé គឺច្រើនជាង២គ្រាប់ និង ច្រើនជាងកំណត់ត្រាមុនរបស់ Leonidas និង Ronaldo ដ៏អស្ចារ្យរបស់ប្រេស៊ីលទៅទៀត។ អ្នកគាំទ្របារាំងបាននិយាយថា ពួកគេមានទំនុកចិត្តលើឱកាស លើកពាន World Cup របស់ក្រុមបារាំងពួកគេ បន្ទាប់ពីឃើញជ័យជម្នះនៅថ្ងៃនេះនិងជាបន្តបន្ទាប់។ បារាំងដែលជាក្រុមជើងឯករង World Cup កាលពី៤ឆ្នាំមុននៅប្រទេសកាតា២០២២ និងជាក្រុមដែលមានប្រជាប្រិយភាពខ្លាំងក្នុងការប្រកួតលើកនេះ បានស៊ុតបាល់បញ្ចូលទីបានច្រើនជាងគូប្រកួត ដោយ Michael Olise បានជួយឲ្យស៊ុតបញ្ចូលទីបាន៥គ្រាប់។ ដោយសម្លឹងរកឱកាសឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ជាលើកទីបីជាប់ៗគ្នា ក្រុមបារាំងនឹងត្រូវប្រកួតជាមួយក្រុមប៉ារ៉ាហ្គាយនៅថ្ងៃទី៤ខែកក្កដា នៅទីក្រុង Philadelphia ហើយក្រុមឈ្នះនឹងឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយក្រុមកាណាដា ឬម៉ារ៉ុក៥ថ្ងៃក្រោយមកនៅទីក្រុង Foxborough រដ្ឋ Massachusetts។ អ្នកទស្សនាផ្ទាល់កើនឡើងថែមចំនួន ៨០,៦៦៣នាក់ ជាការបង្កើនចំនួនអ្នកទស្សនាសរុបសម្រាប់ការប្រកួតដែលមាន១០៤ប្រកួត លើសពី៥លាននាក់ឯណោះ។ អ្នកគាំទ្រភាគច្រើនបានស្លៀកអាវពណ៌ខៀវរបស់បារាំង និងខ្លះទៀតបានដោះអាវពណ៌លឿងព្យួរលើស្មារ ឬ ដាក់ក្នុងហៅប៉ៅជារបស់ក្រុមស៊ុយអែត ក្រោយការប្រកួតចប់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






