ចូលដល់ថ្ងៃទី៦នេះចំនួនមនុស្សស្លាប់កើនជិត២០០០នាក់ របួសជាង១០.៥០០នាក់ ក្រោយពីគ្រោះរញ្ជួយដីផ្ទួនៗកម្រិតដ៏ខ្លាំងក្នុងប្រទេសវេណេហ្ស៊ូអេឡា

អស់រយៈពេល៦ថ្ងៃហើយ បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ខ្លាំងចំនួន២លើក ដែលបានវាយប្រហារប្រទេសវេណេហ្ស៊ូអេឡា ក្រុមអ្នកជួយសង្គ្រោះក្នុងស្រុក និងអន្តរជាតិរាប់រយនាក់កំពុងធ្វើការពេញម៉ោងមិនហ៊ានឈប់សម្រាកទេ ដោយសារចង់រក្សាជីវិតមនុស្ស ក្នុងបេសកកម្មដើម្បីស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរអគារបាក់បែករាប់រយខ្នង។ ចូលដល់ថ្ងៃនេះចំនួនមនុស្សកើនឡើងចំនួន១៩៤៣នាក់ និងមនុស្សចំនួន១០.៥៧១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះមហន្តរាយធម្មជាតិដោយរញ្ជួយដីដ៏សាហាវផ្ទួនៗកាលពីសប្តាហ៍មុន នេះបើយោងតាមរបាយការណ៍របស់លោក Jorge Rodríguez ប្រធានរដ្ឋសភាក្នុងប្រទេសវេណេហ្ស៊ូអេឡា នៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោកបានកត់សម្គាល់ថា អាជ្ញាធរបានប៉ាន់ប្រមាណបន្ថែមថាមានមនុស្សប្រហែល៣ម៉ឺននាក់ដែលស្ថិតនៅក្នុងទីក្រុង Caraballeda និង Catia La Mar ដែលជាតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅក្នុងរដ្ឋ La Guaira នៅពេលដែលមានគ្រោះរញ្ជួយដីបានកើតឡើង។ តួលេខនោះរួមបញ្ចូលទាំងអ្នកស្រុក និងអ្នកទេសចរដែលបានរងគ្រោះ។ លោក Rodríguez បាននិយាយប្តេជ្ញាថា “យើងត្រូវតែបន្តស្វែងរកមនុស្សនៅមានជីវិត មិនបញ្ឈប់នោះទេ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ