រដូវកាលបៃតង (Green Season) ! ទៅលេងកោះរ៉ុងកុំភ្លេចផ្ដិតយករូបភាពបាតសមុទ្រដ៏ស្រស់ស្អាត!

កោះរ៉ុង, ព្រះសីហនុ៖ សម្រាប់ភ្ញៀវទេសចរណ៍ ដែលនិយមដំណើរកម្សាន្តបែបផ្សងព្រេង និងចង់ស្វែងយល់ពីពិភពក្រោមបាតសមុទ្រ ពេលនេះជាឱកាសដ៏ល្អបំផុត ទោះបីជាស្ថិតក្នុងរដូវកាលបៃតង (Green Season) ក៏ដោយ ក៏សកម្មភាពមុជទឹកទស្សនាបាតសមុទ្រនៅតែដំណើរការជាធម្មតាជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃណាដែលមានអាកាសធាតុមិនល្អខ្លាំងប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពីក្រុមការងារ Khmer Dive Group ។

ផ្ទៃសមុទ្រនៅតែមានពណ៌ខៀវស្រងាត់ និងអំណោយផលសម្រាប់ភ្ញៀវទេសចរណ៍ហើយអ្វីដែលលោកអ្នកនឹងទទួលបានពីដំណើរកម្សាន្តនេះគឺ ទស្សនាជីវៈចម្រុះដ៏សម្បូរបែប៖ ហ្វូងត្រីតូចធំជាច្រើន សេះសមុទ្រ អណ្តើកសមុទ្រ…និងផ្កាថ្មចម្រុះពណ៌ដ៏ស្រស់ស្អាត។ ទាំងអស់នេះ ភ្ញៀវទេសចរណ៍អាចទទួលបានតាមការផ្តល់ជូនសេវាកម្មដែលមានទាំងការមុជទឹកបែបស៊ីជម្រៅ (Scuba Diving ) ការមុជទឹកលើផ្ទៃទឹក (Snorkeling) និងមានវគ្គបណ្តុះ បណ្តាលបច្ចេកទេសមុជទឹកផងដែរ។ ចំពោះការធ្វើដំណើរប្រកបដោយសុវត្ថិភាពមានទូក និងកាណូតទេសចរណ៍ត្រៀមលក្ខណៈរួច ជាស្រេចសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ។

អត្ថបទ: ម៉ារ៉ាឌី
ប្រភព: Khmer Dive Group