ទោះបីចំនួនមនុស្សស្លាប់កើនដល់១៤៥០នាក់ និងបាត់ខ្លួនរាប់ម៉ឺននាក់នៅវេណេហ៊្សូអេឡាក្តី!ក៏ប្រតិបត្តិការស្វែងរកនៅតែបន្តដដែល ខណៈទីតាំងរងគ្រោះចាប់ផ្តើមជះក្លិនសពស្អុយរលួយ

ក្រុមជួយសង្គ្រោះសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យរបស់អេស្ប៉ាញបានបង្ហាញខ្លួនប្រកបដោយសេចក្តីអំណរក្រោយពីបានយកទាញបុរសម្នាក់ចេញពីគំនរបាក់បែកដែលបណ្តាលមកពីគ្រោះរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសវេណេហ៊្សូអេឡា។ ក្រុមជួយសង្គ្រោះក្នុងស្រុក និងក្រុមសង្រ្គោះអន្តរជាតិបានបន្តប្រណាំងប្រជែងគ្នាជាមួយនឹងពេលវេលាដែលចេះតែរំកិលទៅមុខ ដើម្បីទាញយកអ្នករស់រានមានជីវិតចេញពីគំនរបាក់បែកឲ្យបានឆាប់ តាមដែលអាចធ្វើទៅបានកាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីរយៈពេល៤ ថ្ងៃ នៃគ្រោះរញ្ជួយដីដ៏ខ្លាំងចំនួនពីរដងជាប់គ្នាបានរញ្ជួយនៅភាគខាងជើងតំបន់ La Guaira ក្នុងទីក្រុងការ៉ាកាស។ រដ្ឋាភិបាលបានរាយការណ៍ថាមកដល់ពេលមានចំនួនមនុស្សស្លាប់កើនដល់១៤៥០នាក់ ខណៈរដ្ឋកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនវេណេហ៊្សូអេឡាថា បានឆ្លើយតបយឺតយ៉ាវ និងមិនគ្រប់គ្រាន់ ចំពោះកិច្ចការគ្របដណ្ដប់លើកិច្ចខិតខំប្រឹងប្រែងជួយជនស៊ីវិលឲ្យបានទាន់ពេលវេលាជាពិសេសគឺកង្វះកម្លាំងនិងមធ្យោបាយជួយសង្គ្រោះមនុស្សដែលត្រូវបានកប់នៅក្រោមអគារដែលដួលរលំ។ មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ត្រូវបានរាយការណ៍ថានៅតែបាត់ខ្លួននៅឡើយទេ រហូតមកដល់ពេលនេះ នេះបើយោងតាមទិន្នន័យមូលដ្ឋានជាច្រើនដែលអាចយកជាការបានតាមរយៈសមាជិកក្រុមគ្រួសារដែលកំពុងស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ។ ទោះបីជាលទ្ធភាពនៃការស្វែងរកមនុស្សនៅរស់រានមានជីវិតកាន់តែថយចុះជារៀងរាល់ម៉ោងក្តី ប៉ុន្តែក្រុមជួយសង្គ្រោះនៅតែបន្តជួយ និងស្វែងរកអ្នករស់រានមានជីវិតមួយចំនួនចេញពីគំនរបាក់បែកបានខ្លះៗដែរ ដោយផ្តល់ឱ្យក្រុមគ្រួសារដែលមានទុក្ខព្រួយ នូវសេចក្តីសង្ឃឹមបន្តិចបន្តួចប៉ុណ្ណោះ។ រយៈពេលចាប់ពី ៤៨ម៉ោង ទៅ ៧២ ម៉ោងដំបូង បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនេះបានកើតឡើងពួកគេបានទទួលជំនួយជាទឹក ជាអាហារសមរម្យពីរដ្ឋ ប៉ុន្តែពេលក្រោយៗមកទៀត ក៏ថមថយ។ គ្រោះរញ្ជួយដីដ៏អង្រួនកម្រិតធ្ងន់ផ្ទួនៗគ្នានេះបានកើតលើប្រទេសវេណេហ៊្សូអេឡា មិនធ្លាប់មានទេជាង១សតវរ្ស៍មកនេះ និងក្នុងប្រទេសអាហ្រ្វិកខាងជើងមួយមួយដែរ និងរាប់ចាប់តាំងពីការចាប់ខ្លួនមេដឹកនាំរបស់ពួកគេពីសំណាក់យោធាអាម៉េរិគកាលពីដើមខែមករា ឆ្នាំ២០២៦ គឺលោក Nocolas Maduro និង ភរិយារបស់លោក។ អង្គការសហប្រជាជាតិបាននិយាយថា បុគ្គលិកជួយសង្គ្រោះជាង ២២០០ នាក់មកពីជុំវិញពិភពលោកបានមកដល់ប្រទេសនេះ ចាប់ពីថ្ងៃសៅរ៍មក ដើម្បីជួយពលរដ្ឋរងគ្រោះ ប៉ុន្តែហាក់ដូចជាកាន់តែយឺតពេលហើយ ដោយសារទីតាំងរងគ្រោះចាប់ផ្តើមជះក្លិន ស្អុយនៃសពមនុស្សរលួយបានរាលដាលជាងមុន ដែលធ្វើឱ្យមនុស្សចាប់ផ្តើមពាក់ម៉ាស់ការពារ៕

សម្រួលអត្ថបទ៖ សុផារិន្ទ