រញ្ជួយដីលើកទី១កម្រិត៧.១រ៉ិចទ័រ ស្រាប់តែមិនដល់១នាទីផងរញ្ជួយដីបន្ថែមកម្រិត៧.៨រ៉ិចទ័រទៀត បានធ្វើឱ្យប្រទេសវេណេហ្ស៊ូអេឡាខូចខាតបាក់រលំអគារធ្ងន់ធ្ងរមិនធ្លាប់មាន
ក្រុមអ្នកជួយសង្គ្រោះ និងសេវាសង្គ្រោះបន្ទាន់បានមកសម្អាតគំនរបាក់បែក បន្ទាប់ពីប្រទេសវេណេហ្ស៊ូអេឡាជួបគ្រោះរញ្ជួយដីដ៏ខ្លាំងផ្ទួនៗគ្នាបានវាយប្រហារប្រទេសនេះ កាលពីល្ងាចថ្ងៃពុធ(ម៉ោងនៅក្នុងស្រុក) បណ្តាលឲ្យអគារដួលរលំនៅក្នុងរដ្ឋធានីការ៉ាកាស។ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា រញ្ជួយដីលើកដំបូងមានកម្រិត ៧.១ រ៉ិចទ័រ ហើយចំណុចកណ្តាលរបស់វាស្ថិតនៅភាគខាងលិចនៃសហគមន៍ម៉ូរ៉ុន ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរសមុទ្រការ៉ាកាស ចម្ងាយប្រហែល ១៦៨ គីឡូម៉ែត្រភាគខាងលិចទីក្រុងការ៉ាកាសដែរ។ ប៉ុន្មាននាទីក្រោយមក ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ម្តងទៀតពីគ្រោះរញ្ជួយដីកម្រិតខ្លាំងជាងមុន៧.៥ រ៉ិចទ័រ។ គ្រោះរញ្ជួយដីទាំង២លើកនេះ គឺជាករណីរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មាន ដោយបានវាយប្រហារប្រទេសវេណេហ្ស៊ូអេឡាក្នុងរយៈពេលជាងមួយសតវត្សមកហើយ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក៏បានចេញការព្រមានពីរលកយក្សស៊ូណាមិជុំវិញកោះ Virgin ។ មិនតែប៉ុណ្ណោះអាជ្ញាធរនៅសាធារណរដ្ឋដូមីនីកែនក៏បានចេញសេចក្តីព្រមានមួយទៀតសម្រាប់រលកយក្សស៊ូណាមិនៅលើកោះនេះដែរ។ ការរញ្ជួយដីបានវាយប្រហារភ្លាមៗវេលាម៉ោងល្ងាច បណ្តាលឱ្យប្រជាជនជម្លៀសខ្លួនចេញពីអគារមកខាងក្រៅយ៉ាងប្រសេចប្រសាចនៅទីក្រុងការ៉ាកាស និងខ្លះទៀតបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានឃើញជញ្ជាំងទាំងមូលដួលរលំ បាក់មកយ៉ាងរប៉ាត់រប៉ាយតាមផ្លូវនិងមិនអាចមើលអ្វីឃើញ។ ពេលល្ងាចជាពេលដ៏មមាញឹកមួយសម្រាប់ប្រជាជននៅទីក្រុង ដោយអ្នកខ្លះចេញមកមើលថ្ងៃលិច អ្នកខ្លះអង្គុយលើលេង បណ្តើរនិងឱបសត្វចិញ្ចឹមរបស់ពួកគេ ខណៈពេលរញ្ជួយដី។ ប្រទេសវេណេហ្ស៊ូអេឡាស្ថិតនៅជិតខ្សែប្រេះជាច្រើនក្នុងទីតាំងរវាងទ្វីបអាមេរិកខាងត្បូង និងការាបៀន ធ្វើឱ្យការរញ្ជួយដីមិនសូវកើតមានច្រើននោះទេ បើធៀបជាមួយនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែលើកនេះវេណេហ្ស៊ូអេឡា ស្រាប់តែជួបគ្រោះរញ្ជួយដីដ៏សាហាវបែបនេះទៅវិញ។ សម្រាប់ប្រទេសដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក – មាននៅម៉ិកស៊ិក និងឈីលី – គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់ ដោយសារប្រទេសទាំងពីរស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ តិចតូនិច ងាយមានគ្រោះរញ្ជួយដី ដែលគេស្គាល់ថាកងរង្វង់ភ្លើងភ្លើង ស្ទើតែ៩០% ទៅហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






