ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនៅទិសខេត្តឧត្តរមានជ័យ ជាលើកទី៣ ក្នុងឆ្នាំ២០២៦

គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ៤ (អង្គភាពសម្ព័ន្ធមេត្រីភាព) ព្រមទាំងបានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត រួមមានគ្រឿងចក្រអេស្កាវ៉ាទ័រ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភជូនវីរកងទ័ព និងគ្រួសារទ័ពជួរមុខ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ហោ ជីនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣ យោធភូមិភាពទី៤ ព្រំដែនកម្ពុជា-ថៃ។

មានប្រសាសន៍ទៅកាន់កងកម្លាំង ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវមោទនភាព និងបានពាំនាំនូវការសាកសួរសុខទុក្ខ ក៏ដូចជាពរជ័យពីសំណាក់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់កងទ័ពទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជួរមុខក្នុងការការពារទឹកដី និងបានបញ្ជាក់ថា ប្រជាពលរដ្ឋជួរក្រោយចំនួន ១៧លាននាក់ តែងតែនៅជាប់ និងគាំទ្រជានិច្ចចំពោះវីរភាពរបស់កងទ័ព។ ជាក់ស្តែង ចាប់តាំងពីដំណាក់កាលឆ្លងកាត់សង្គ្រាម មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ តែងតែរួមគ្នាសកម្មក្នុងការងារមនុស្សធម៌ វេចខ្ចប់សម្ភារ និងស្បៀងអាហារឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋជម្លៀសខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលក្ខខណ្ឌការទូត ដើម្បីធានាស្ថេរភាពតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយចីរភាព បន្តពីសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុង នាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាទីបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បន្តរួមសាមគ្គីគ្នាយ៉ាងធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តបទបញ្ជាការពារទឹកដីឱ្យបាន ១០០ភាគរយ និងរួមគ្នាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០custom៥០។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនអង្គភាពទាំងពីររួមមាន៖

១. កងពលតូចអន្តរាគមន៍លេខ៤ (អង្គភាពសម្ព័ន្ធមេត្រីភាព)៖ អង្ករ ៥តោន, ទឹកសុទ្ធ ៣០០កេស, ត្រីចំហុយ ៣០០គីឡូក្រាម, ជ្រូកសាច់ ៣ក្បាល (២copy៤០គីឡូក្រាម), ត្រីងៀតសមុទ្រ ១០០គីឡូក្រាម, ភេសជ្ជៈ ៤០កេស, នំសណ្តែកដី ២០០ថង់, គ្រឿងចក្រអេស្កាវ៉ាទ័រ ១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ១គ្រឿង និងថវិកាចំនួន ៤០លានរៀល។

២. កងពលតូចលេខ២៖ អង្ករ ៥តោន, ទឹកសុទ្ធ ២០០កេស, ត្រីចំហុយ ២០០គីឡូក្រាម និងជ្រូកសាច់ ៣ក្បាល (២៤០គីឡូក្រាម)។

នេះជាលើកទី៣ ហើយក្នុងឆ្នាំ២០២៦ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកមកចែកជូនវីរកងទ័ពជួរមុខ ដោយលើកទី១ ធ្វើឡើងក្នុងខែកុម្ភៈ លើកទី២ ក្នុងខែមេសា និងលើកទី៣ ក្នុងខែមិថុនា នេះ៕