លទ្ធផល៥-០របស់ក្រុមព័រទុយហ្កាល់សម្រុកលើអ៊ូសបេគីស្ថានធ្វើឱ្យអ្នកគាំទ្រនៅ Lisbon សប្បាយសាទរគ្មានអ្វីប្រៀបបាន! ខណៈ២គ្រាប់របស់ Cristiano Ronaldo បំបែកកំណត់ត្រា
អ្នកគាំទ្រព័រទុយហ្គាល់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង លីស្បោន ដើម្បីទស្សនាក្រុមជម្រើសជាតិរបស់ពួកគេ ក្រោយពីទទួលជ័យជម្នះ ៥-០ ជាមួយក្រុមអ៊ូសបេគីស្ថានក្នុងព្រឹត្តិការណ៍ FIFA World Cup។ អ្នកទេសចរ និងក្រុមអ្នកស្រុកបានចូលរួមអបអរសាទរជ័យជម្នះដ៏ធំអស្ចារ្យនេះរបស់ក្រុមព័រទុយហ្គាល់ជាមួយនឹងគ្រាប់បាល់២គ្រាប់ពីកំពូលតារាកីឡាករដ៏ឆ្នើមរបស់ពួកគេ Cristiano Ronaldo។ Ronaldo អាយុ៤១ឆ្នាំ ជាកីឡាករដែលចាស់ជាងគេក្នុងរដូវកាល World Cup នេះ បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានក្នុងការប្រកួត World Cup ចំនួន៦ដងផ្សេងគ្នាជាមួយនឹងគ្រាប់បាល់របស់គាត់ ដែលជាការបន្ថែមសមិទ្ធផលគួរឱ្យចាប់អារម្មណ៍មួយទៀតដល់អាជីពដ៏ល្បីល្បាញរបស់គាត់ដែរ។ Cristiano Ronaldo ត្រូវបានគេដាក់រហ្ស័សនាមថាជាកីឡាករឆ្នើមប្រចាំការប្រកួត ឬ Man of the Match ។ ជ័យជម្នះនៅពេលនេះបានផ្តល់ឱ្យក្រុមព័រទុយហ្គាល់៤ពិន្ទុនៅក្នុងពូល K។ មុនជ័យជម្នះនេះមកដល់មានអ្នករិះគន់មួយចំនួនបានសួរថាតើ Ronaldo គួរតែនៅតែស្ថិតក្នុងជម្រើសដំបូងរបស់ពួកគេដែរឬទេ បន្ទាប់ពីការប្រកួតជុំទី១លទ្ធផលស្មើ ១-១ ជាមួយសាធារណៈកុងហ្គោនោះ។ ប៉ុន្តែគ្រូបង្វឹក Roberto Martínez បានប្រកាន់ខ្ជាប់នូវសមត្ថភាពរបស់តារាបាល់ទាត់ដ៏ឆ្នើមរូបនេះ ហើយការសម្រេចចិត្តរបស់គាត់ ពិតជាទទួលបានផលស្ទើរតែភ្លាមៗមិនគួរឲ្យជឿ ដោយ Cristiano Ronaldo បានរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិនាំមុខ ១-0 នៅនាទីទី៦ និង ជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងព្រឹត្តិការណ៍ FIFA 2026 ផងដែរ។ ស្ទាយ SIUUU របស់កីឡាកររូបនេះ ត្រូវបានមហាជនគាស់រំលើងឡើងវិញទាំងក្នុងពហុកីឡដ្ឋាន និង ខាងក្រៅដែលជាស្ទីលដ៏ល្បីល្បាញរបស់គាត់សម្រាប់អបអរសាទរជាមួយមិត្តរួមក្រុមរបស់គាត់ដែរ។ បន្តមក Ronaldo បានស៊ុតបញ្ចូលទីម្តងទៀតនៅនាទីទី ៣៩ នៅពេលដែលគាត់ទទួលបានបាល់បញ្ជូនពី Bruno Fernandes ហើយស៊ុតបញ្ចូលទីដោយជើងស្តាំរបស់គាត់ ទៅក្នុងបង្គោលទី ដែលធ្វើឱ្យលទ្ធផល ៣-០ នៅតង់ទី១។ ចំណែកនៅតង់ទី២ Rafael Leão ដែលបានចូលលេងក្នុងការប្រកួត បានស៊ុតបាល់បញ្ជូលទីនៅនាទីទី ៨៣ ពង្រីកការនាំមុខអ៊ូសបេគីស្ថានដល់ទៅ ៥-០ នៅនាទីទី ៨៧ បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយខ្លាំងបំផុតចំពោះលទ្ធផលនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






