ចាញ់ក្រុមខ្លាំងគឺជារឿងធម្មតា ប៉ុន្តែបើតាមស្មើក្រុមខ្លាំងនោះទើបជារឿងដែលអំណរបំផុត! លទ្ធផលសូន្យស្មើជាមួយអង់គ្លេសជាប្រទេសអាណានិគមរបស់ខ្លួនធ្វើឱ្យហ្កាណាមោនភាពខ្លាំងណាស់
អ្នកគាំទ្របាល់ទាត់ហ្កាណាបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Accra (អាក្រា) ប្រទេសហ្គាណាកាលពីយប់ថ្ងៃអង្គារនេះ ដើម្បីទស្សនានិងអបអរក្រុមជម្រើសជាតិរបស់ពួកគេដែលរក្សាបានលទ្ធផលស្មើ ០-០ ជាមួយក្រុមអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup។ អ្នកគាំទ្រជាច្រើនរយនាក់បាននិយាយថាក្រុមហ្គាណាពិតជាលេងបាល់បានល្អណាស់ និងបានអបអរសាទរចំពោះលទ្ធផលស្មើសូន្យដូចគ្នាជាមួយនឹងអតីតប្រទេសអាណានិគមរបស់ពួកគេដែរ ដោយពួកគេយល់ថាតាមស្មើជាមួយក្រុមខ្លាំង គឺជារឿងដ៏អស្ចារ្យបំផុត។ លោក Nana Kojo បាននិយាយបន្ទាប់ពីមើលការប្រកួតតាមទូរទស្សន៍ថា “នេះបង្ហាញថាបាល់ទាត់បានផ្លាស់ប្តូរ បាល់ទាត់ពិតជាមានភាពស្វាហាប់ខ្លាំងណាស់។ នេះមិនមែនជាបាល់ទាត់ចាស់នោះទេ សមត្ថភាពរបស់ពួកយើងកំពុងឆ្ពោះទៅមុខហើយ។ នេះគឺជាបាល់ទាត់ នេះទើបហៅថាជាបាល់ទាត់ពិតប្រាកដមែន”។ ក្រុមទាំងពីរបានឈ្នះការប្រកួតបើកឆាករបស់ពួកគេ ដោយហ្គាណាបានយកឈ្នះប៉ាណាម៉ា ១-០ និងអង់គ្លេសបានយកឈ្នះក្រូអាស៊ី ៤-២ ប៉ុន្តែក្រោយមកខ្លួនបានរក្សាលទ្ធផល០ស្មើជាមួយនឹងក្រុមខ្លាំង តោកំណាចអង់គ្លេសស្ទើមិនគួរឲ្យជឿ។ ឥឡូវនេះក្រុមទាំងពីរនៅតែមានការងារដែលត្រូវធ្វើបន្តនៅក្នុងពូល L មុនពេលពួកគេធានាបានកៅអី៣២ក្រុមក្នុងវគ្គជម្រុះ។ អង់គ្លេស ដែលដែលចាញ់ប្រទេសនៅអាហ្វ្រិកណាមួយក្នុងព្រឹត្តិការណ៍ FIFA World Cup នោះទេ ក្នុងការប្រកួតចំនួន៩លើក បានយកឈ្នះហ្គាណា ១៩-១ពិន្ទុ ប៉ុន្តែបែរជាមកបរាជ័យក្នុងប្រកួតចុងក្រោយតាមស្មើទៅវិញ។ អង់គ្លេសបានចាញ់បារាំងក្នុងវគ្គ ៨ ក្រុមកាលពីវគ្គចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។ ខណៈហ្គាណាមិនបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនោះទេ ចាប់តាំងពីឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១០មកនៅអាហ្វ្រិកខាងត្បូង។ ជាបន្តអង់គ្លេសនឹងចូលប្រកួតចុងក្រោយក្នុងពូលជាមួយប្រទេសប៉ាណាម៉ានៅថ្ងៃសៅរ៍នេះនៅពហុកីឡដ្ឋាន East Rutherford រដ្ឋ New Jersey៕
សម្រួលអត្ថបទ៖ សុផារិន្ទ






