ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅតាមដងផ្លូវមួយចំនួនអំឡុងពេលដែលក្រុមជម្រើសជាតិអ៊ីរ៉ង់ចូលលេងក្នុងព្រឹត្តិការណ៍ FIFA World Cup និងត្រូវគេបញ្ជូនចេញពីទឹកដីអាម៉េរិកភ្លាមៗក្រោយប្រកួតចប់ 

មនុស្សរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់នៅទីក្រុង Inglewood រដ្ឋ California អំឡុងពេលនៃការប្រកួត បាល់ទាត់ពិភពលោក FIFA World Cup រវាងក្រុមបែលហ្ស៊ិក និងអ៊ីរ៉ង់បានបញ្ចប់។ ក្រៅពីការឈ្លោះប្រកែកគ្នាដោយពាក្យសំដី និងការប៉ះទង្គិចគ្នាមួយចំនួនបន្ទាប់ពីការប្រកួតចប់ ស្រាប់តែមានការតវ៉ាគ្នាទំហំតូចៗជាច្រើនលេចចេញឡើង ជាងការប្រកួតលើកដំបូងរបស់អ៊ីរ៉ង់ទៅទៀត ហើយមានសន្តិសុខជាច្រើននាក់ដែរ បានដាក់ពង្រាយជាងកាលពីប្រកួតដំបូង។ ការប៉ះទង្គិចគ្នានេះគឺកើតឡើងរវាងមនុស្សដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ និងមនុស្សដែលមកទស្សនាការប្រកួតដោយពាក់អាវគាំទ្រក្រុមជម្រើសជាតិអ៊ីរ៉ង់ដែរ។ ឆ្មាំសន្តិសុខសហរដ្ឋអាមេរិក លោក Markwayne Mullin បាននិយាយមុនការប្រកួតថា ជនជាតិអ៊ីរ៉ង់បាន «ព្យាយាមឲ្យនរណាម្នាក់ចូលកាលពីម្សិលមិញ» ដែល «ត្រូវបានគេសន្មត់ថា» ជាប្រធានសហព័ន្ធបាល់ទាត់ និងមានទំនាក់ទំនងផ្ទាល់ជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់បានបដិសេធយ៉ាងខ្លាំង ដោយហៅវាថាជា «ការកុហកដែលមិនអាចទទួលយកបាន»។ សេចក្តីថ្លែងការណ៍នេះបាននិយាយទៀតថា «ការអះអាងថា មានអ្នកតំណាងផ្លូវការរបស់សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានព្យាយាមឡើងយន្តហោះដើម្បីចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកកាលពីម្សិលមិញ ហើយត្រូវបានរារាំងមិនឲ្យធ្វើដូច្នេះ គឺជាការកុហកទាំងស្រុង និងមិនអាចប្រកែកបានទេ»។ លោក Mullin បានប្រាប់ Fox News ថា ក្រុមភាគច្រើនធ្វើដំណើរជាមួយមនុស្សប្រហែល ១២០ នាក់ ប៉ុន្តែសហរដ្ឋអាមេរិកបានទទួលយកមនុស្សតែ ៥៣ នាក់ក្នុងករណីអ៊ីរ៉ង់មកប្រកួតប៉ុណ្ណោះ។ លោកបាននិយាយថា មនុស្សដែលនៅសល់ដែលអ៊ីរ៉ង់បានព្យាយាមទទួលបានទិដ្ឋាការមាន «ទំនាក់ទំនងផ្ទាល់ជាមួយ IRGC ហើយមិនមែនជាក្រុមធ្វើដំណើរធម្មតារបស់ពួកគេទេ»។ សហព័ន្ធបានហៅការអះអាងរបស់លោក Mullin «គ្មានការពិតទាំងស្រុងដោយគ្មានភស្តុតាង ឬឯកសារណាមួយឡើយ ប៉ុន្តែក៏តំណាងឱ្យការប៉ុនប៉ងយ៉ាងច្បាស់ដើម្បីបិទបាំងអាកប្បកិរិយារើសអើង និងការរឹតបន្តឹងមិនសមហេតុផលមកលើអ៊ីរ៉ង់ដែរ»។ ក្រោយការប្រកួតរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ គេតែងសង្កេតឃើញការបញ្ជូនចេញនូវកីឡាករ និងគ្រូបង្វឹករបស់អ៊ីរ៉ង់ភ្លាមៗចេញពីទឹកដីអាម៉េរិក ដោយពួកគេបានត្អូញត្អែរអំពីការធ្វើដំណើរទៅ និងមកៗពីប្រទេសម៉ិកស៊ិកជំនួសឱ្យទីក្រុង Tucson រដ្ឋ Arizona និងការហាមឃាត់របស់មន្ត្រី និងបុគ្គលិកមួយចំនួន ហើយសហព័ន្ធបាននិយាយថាខ្លួននឹងបន្តបណ្តឹងប្រឆាំងនឹង FIFA លើបញ្ហានេះ ដែលមិនអាចធ្វើអីបានចំពោះម្ចាស់ផ្ទះអាម៉េរិក៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ