ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍកំពង់ផែទន្លេ

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍកំពង់ផែទន្លេ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងមកពីក្រុមហ៊ុនផែទន្លេ និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់អំពីវឌ្ឍនភាពនៃប្រតិបត្តិការកំពង់ផែទន្លេ បញ្ហាប្រឈមមួយចំនួន និងឧបសគ្គនៃការប្រតិបត្តិការកំពង់ផែនីមួយៗ ព្រមទាំងកំណត់នូវដំណោះស្រាយសមស្រប ដើម្បីធានាដំណើការអាជីវកម្មកំពង់ផែឱ្យមានប្រសិទ្ធភាព ដែលលទ្ធផលរំពឹងទុកយើងទទួលបានជាមតិយោបល់ពីគ្រប់កំពង់ផែទាំងអស់ ដោយកំណត់យន្តការសមស្របនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជន ព្រមទាំងចូលរួមក្នុងអនុវត្តច្បាប់ទាំងអស់គ្នា។