៣គ្រាប់របស់ Lionel Messi នៅ Kansas City មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រអាហ្សង់ទីណទូទាំងពិភពលោកសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកីឡាកររូបនេះបំបែកំណត់ត្រា FIFA ផងដែរ
អ្នកគាំទ្របង់ក្លាដែសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រមូលផ្តុំគ្នានៅទីក្រុងដាកា ដោយកាន់ទង់ជាតិអាហ្សង់ទីន និងពាក់អាវរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលការប្រកួតបានឡើងកម្តៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលទទួលបានការគំាទ្រពីប្រជាជាតិនេះភ្លូកទឹកភ្លូកដី។ គេឃើញក្រុមអ្នកគាំទ្របានដើរជាក្បួនតាមដងផ្លូវនានានៃរដ្ឋធានី និងកាន់គ្រាប់បែកផ្សែងពណ៌ខៀវតំណាងឲ្យអាហ្សង់ទីននៅលើអាកាស មុនពេលការប្រកួតបើកឆាករបស់អាហ្សង់ទីន និង លទ្ធផលរបស់អាហ្សង់ទីន៣ទល់នឹង០ទល់ជាមួយនឹងជម្រើសជាតិអាល់ហ្សេរីនៅទីក្រុង Kansas City។ អ្វីដែលកាន់តែអស្ចារ្យនោះគឺកីឡាករឆ្នើមខ្សែប្រយុទ្ធរបស់អាហ្សង់ទីន Messi បានទាត់បញ្ជូលទីដោយជើងឆ្វេងរបស់គេហៅថា hat-trick បំបែកកំណត់ត្រាកីឡាករចាស់ និង ច្រើនជាងគេ១៦គ្រាប់ក្នុងព្រឹត្តិការណ៍ FIFA World Cup ។ និមិត្តរូបអាហ្សង់ទីន នៅតែជាជម្រើសកំពូលអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងចំណោមអ្នកគាំទ្របង់ក្លាដែស ដែលប្រៀបដូចជាចងចាំអំពីអតីតកីឡាករឆ្នើម Diego Maradona ដូច្នោះដែរ ខណៈដែលលោកធ្លាប់បានបង្កើតមូលដ្ឋាននៃប្រជាប្រិយភាពដ៏ធំធេងរបស់ប្រទេស។ អាហ្សង់ឆ្នាំនេះគឺជាតួរឯកក្នុងនាមជាអ្នកការពារពានរង្វាន់បាល់ទាត់ពិភពលោករបស់ខ្លួនកាលពីឆ្នាំ២០២២។ ប្រជាជនបង់ក្លាដែសជាច្រើនរយនាក់ក៏អ្នកគាំទ្រប្រេស៊ីលផងដែរ ដែលបានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ទោះបីជាខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នេះក្តី៕
សម្រួលអត្ថបទ៖ សុផារិន្ទ





