ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកមុខកំពូល ខេត្តកណ្តាល
ខេត្តកណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមុខវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ក្បែរសាលាស្រុកមុខកំពូល នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខេត្តកណ្តាល។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋបាលស្រុលមុខកំពូល អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។
យុទ្ធនាការអប់រំផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើងដើម្បីអប់រំផ្សព្វផ្សាយ រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ជាពិសេសអ្នកបើកបរទោចក្រយានយន្តឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការសួរ និងឆ្លើយសំណួរដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ផងដែរ៕




