ស្មារតី“ខ្មែរជួយខ្មែរ” អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននិងលោជំទាវដឹកនាំ “ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និង កុមារកម្ពុជា”
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែមិថុនា គ.ស. ២០២៦, ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និង ជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជានិងលោកជំទាវ
ថ្លែងក្នុងពិធីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថាសម្តែងនូវអំណរគុណ និង ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាថ្នាក់ដឹកនាំ, មន្រ្តីរាជការ និង បុគ្គលិក នៃក្រសួងសេដ្ឋ-កិច្ច និង ហិរញ្ញវត្ថុ និង ស្ថាប័នពាក់ព័ន្ធ, លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ, សមាជិក-សមាជិកា នៃអង្គពិធី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ដ៏ថ្លៃថ្លានេះ, ដោយមានចំនួនសរុប រហូតដល់ប្រមាណ ១ ៧០០ រូប ។
ពិធីដើរនេះ មានគោលបំណងបង្កើន និង ពង្រឹងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ, មន្រ្តីរាជការ និង បុគ្គលិក នៃបណ្ដាអគ្គនាយកដ្ឋាន, អង្គភាព និង ស្ថាប័នខាងលើ ព្រមទាំង ដើម្បីផ្សារភ្ជាប់កីឡា ជាមួយសកម្មភាពមនុស្សធម៌, ជាពិសេស ដើម្បីបំផុសស្មារតី “ខ្មែរជួយខ្មែរ”, ឲ្យកាន់តែទូលំទូលាយ, ជាផ្នែកមួយនៃ «យុទ្ធនាការ : ១ ម៉ឺនរៀល, ១ ម៉ឺននាក់ – ឆ្នាំ ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ដែលត្រូវបានដឹកនាំដ៏ខ្ពង់ខ្ពស់ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រៅ អូន ព័ន្ធមុនីរ័ត្នគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត ត្រូវបានបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង លេខ ២១១ ស.ជ.ណ.ហធ. ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ស្តីពីការ-បង្កើតរចនាសម្ព័ន្ធទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្តាក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត ។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ, គណៈកម្មការទ្រទ្រង់ ចំនួនប្រមាណ ១០០, រាប់បញ្ចូលទាំងគណៈកម្មការទ្រទ្រង់ ទាំង ២១ ខាងលើ ប្រចំាអគ្គនាយក-ដ្ឋាន និង អង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំង ស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ត្រូវបានបង្កើតឡើង ដើម្បីជំរុញការចូលរួមបរិច្ចាគ ឲ្យកាន់តែទូលំទូលាយ និង ផុសផុល ពីសំណាក់បណ្តាថ្នាក់ដឹកនាំ, មន្ត្រីរាជការ និង បុគ្គលិក នៅតាមបណ្ដាក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ដែលមានទឹកចិត្តសប្បុរស ចង់ចូលរួមជួយដល់ទារក, កុមារ និង ស្រ្តីកម្ពុជា ។
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាយន្តការដ៏សំខាន់មួយ ក្នុងការ-បំផុសចលនាផ្សព្វផ្សាយ និង កៀរគរថវិកាបរិច្ចាគ ដោយស្ម័គ្រចិត្ត ក្នុងរង្វង់ដែនសមត្ថ-កិច្ចរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីរួមគ្នាក្នុងមហាចលនា សប្បុរសធម៌ និង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលជាគោលបំណងដើម របស់មូលនិធិគន្ធបុប្ផាកម្ពុជា និង ត្រូវបានប្រកាស ជាឱឡារិក ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការ នូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ។
គណៈកម្មការទ្រទ្រង់ មានតួនាទី និង ភារកិច្ចសំខាន់ ចំនួន ៥ រួមមាន៖ ១. ចូលរួមផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃមូលនិធិគន្ធ-បុប្ផាកម្ពុជា; ២. ជំរុញ និង កៀរគរថវិកាបរិច្ចាគ ពីមន្ត្រីរាជការ និង បុគ្គលិក ចំណុះអង្គភាព នីមួយៗ; ៣. រៀបចំ និង ផ្សព្វផ្សាយព័ត៌មាន អំពីបេសកកម្ម, សកម្មភាព និង សមិទ្ធផល ក៏ដូចជា យុទ្ធនាការនានា របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឲ្យបានកាន់តែទូលំទូលាយ; ៤. ជំរុញការចូលរួមរបស់វិស័យឯកជន នៅតាមបណ្ដារាជធានី-ខេត្តរៀងៗខ្លួន ក្នុងមហាចលនាស្បុរសធម៌នេះ; និង ៥. រៀបចំព្រឹត្តិការណ៍ ឬ សកម្មភាពសប្បុរសធម៌នានា ដើម្បីកៀរគរថវិកាបរិច្ចាគ ក្នុងគោលបំណងគាំទ្រយុទ្ធនាការធំៗ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំង កិច្ចការចាំបាច់មួយចំនួនទៀត តាមការស្នើសុំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ។ឆ្លៀតយកឱកាសដ៏វិសេសនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននិងលោជំទាវថ្លែងអំណរគុណ និង ការវាយតម្លៃខ្ពស់ ចំពោះអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង មន្រ្តី-បុគ្គលិក ពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ សម្របសម្រួលរៀបចំ យ៉ាងរលូន នូវព្រឹត្តិ- ការណ៍ «ពិធីដើរ ២ ៧០០ ជំហាន ដើម្បីទារក និង កុមារកម្ពុជា» នាថ្ងៃនេះ ក៏ដូចជា «យុទ្ធនាការ : ១ ម៉ឺនរៀល, ១ ម៉ឺននាក់ – ឆ្នាំ ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងទៅ, ដើម្បីបុព្វហេតុនៃការជួយដល់ទារក, កុមារ និង ស្រ្តីកម្ពុជា ។



