ស្ពានខ្ពស់បំផុតលើពិភពលោកនៅប្រទេសចិនបានពង្រួញការបើកបរជាង២ម៉ោង មកត្រឹម២នាទី! និងប្រែក្លាយតំបន់ភ្នំដាច់ស្រយាលឱ្យរស់រវើកឡើងវិញជាមួយ 5G ល្បឿនដ៏លឿនបំផុត
ស្ពាន Huajiang Grand Canyon ដែលមានទីតាំងនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលព័ទ្ធដោយភ្នំខ្ពស់ មានប្រវែង ៦២៥ម៉ែត្រពីលើទន្លេក្នុងជ្រលងភ្នំមួយបានលាតសន្ធឹងក្នុងបណ្តោយប្រវែង ២.៨៩០ម៉ែត្រ ជាមួយនឹងទទឹងប្រវែង ១.៤២០ ម៉ែត្រ។ ចាប់តាំងពីវាបានបើកឱ្យធ្វើចរាចរណ៍នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ វាបានជួយច្រើនក្នុងការកាត់បន្ថយការបើកបរដ៏គ្រោះថ្នាក់ និងផ្លូវវាងបានរយៈពេល២ម៉ោងដោយឆ្លងកាត់ជ្រលងភ្នំនេះ មកត្រឹមការឆ្លងកាត់ដ៏ងាយស្រួលក្នុងរយៈពេល២នាទីប៉ុណ្ណោះ។ វាក៏បានជួយលើកកំពស់ជីវភាពភូមិជនជាតិភាគតិចនៅក្បែរនោះដែរ ឱ្យចេញពីភាពឯកោខាងភូមិសាស្ត្រ ដោយផ្តល់ឱ្យអ្នកភូមិនូវលទ្ធភាពទទួលបានការងារក្នុងទីក្រុង មន្ទីរពេទ្យ និងសាលារៀនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបង្កើនល្បឿននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយបំពាក់ឧបករណ៍ទំនើបជាក់ស្តែងដើម្បីធ្វើទំនើបកម្មពីតំបន់ដាច់ស្រយាល និងជំរុញទេសចរណ៍ក្នុងស្រុកដែលមានស្រាប់។ លោក Lin Guoquan ជាអ្នកស្រុកនៃភូមិ Xiaohuajiang មានទីតាំងនៅក្រោមស្ពាននេះ បានកំពុងនឹងប្រើប្រាស់បណ្តាញអ៊ីធើណែត 5G សម្រាប់ការផ្សព្វផ្សាយដោយផ្ទាល់អំពីអាជីវកម្មផ្ទះស្នាក់នៅរបស់គាត់។ ចាប់តាំងពីខែតុលាឆ្នាំមុន លោក Lin មានអ្នកចូលទស្សនាជាង ៤៧.០០០ នាក់នៅក្នុងផ្ទះស្នាក់ចំនួន ១៤ របស់លោកនៅក្នុងភូមិក្រោមស្ពាន។ លោកបានសរសើរនូវការរីកចម្រើនអាជីវកម្មរបស់លោកចំពោះការសាងសង់ស្ពានដ៏ធំនេះ និងបណ្តាញអ៊ីធើណែតល្បឿនលឿនលើតំបន់ដាច់ស្រយាលជាប្រវត្តិសាស្ត្រនេះ។ លោកបាននិយាយថា “ឥឡូវនេះ យើងត្រូវចំណាយពេល៧នាទីដើម្បីបើកបរទៅច្រកចូលផ្លូវហាយវេ ហើយបន្ទាប់មកយើងអាចទៅដល់ទីក្រុង Guiyang (អតីតរដ្ឋធានី Guizhou) ដោយផ្ទាល់បាន”។ “កាលពីមុន យើងត្រូវចំណាយពេល៦ ឬ៧ម៉ោងតាមផ្លូវភ្នំកោងដើម្បីទៅដល់ទីក្រុង Guiyang បាន”។ ជាមួយនឹងការដំឡើងបណ្តាញអ៊ីនធើណែត 5G លើតំបន់ដែលមនុស្សមិនអាចប្រើប្រាស់ទូរស័ព្ទដៃ លោក Lin និងអ្នកភូមិរបស់គាត់ឥឡូវនេះគឺអាចផ្សព្វផ្សាយរូបភាពបានភ្លាមៗ និងទទួលយកការកក់ស្នាក់នៅប្រកបដោយប្រសិទ្ធភាពបានយ៉ាងលឿន។ ចំណែកលោក Pan Cong ជាវិស្វករនៃបណ្តាញ China Mobile Guizhou បាននិយាយថា “កន្លែងនេះមានលក្ខខណ្ឌភូមិសាស្ត្រស្មុគស្មាញ ហើយយើងត្រូវពិចារណាពីតម្រូវការនៃការគ្របដណ្តប់បណ្តាញ ដូច្នេះយើងត្រូវជ្រើសរើសដាក់ពង្រាយស្ថានីយ៍មូលដ្ឋាននៅលើភ្នំដែលមានកម្ពស់ខ្ពស់បំផុត ឬនៅគែមច្រាំងថ្មចោទ ដើម្បីគ្របដណ្តប់តំបន់ទាំងមូលប្រកបដោយប្រសិទ្ធភាពបាន ជាហេតុធ្វើឲ្យអ្នកភូមិ និង អ្នកដំណើរឆ្លងកាត់ស្ពាននេះអាចប្រើប្រាស់អ៊ីធើណែតបានលឿន និង ទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



