គ្រួសារកក់ក្តៅ ចូលរួមប្រកួតចម្អិនម្ហូបឈ្នះរង្វាន់រហូតដល់ ១,០០០ដុល្លារ នៅពិព័រណ៍ Green Season Exhibition and Family Chefs នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
ភ្នំពេញ – ក្រុមគ្រួសារដែលមានកូនពីរនាក់ និងចូលចិត្តធ្វើម្ហូប កុំខកខានឱកាសចូលរួមប្រកួតប្រជែងជំនាញធ្វើម្ហូបក្នុងកម្មវិធី “Family Chefs Competition” ដែលប្រារព្ធឡើងនៅក្នុងពិព័រណ៍ Green Season Exhibition and Family Chefs នាពេលខាងមុខ ដោយមានឱកាសឈ្នះរង្វាន់រង្វាន់អនុស្សាវរីយ៍សរុបរហូតដល់ ១,០០០ដុល្លារ។
ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (Diamond Island Exhibition Center)។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតទេ ថែមទាំងជាការដើម្បីបង្ហាញទេពកោសល្យ ភាពកក់ក្តៅ និងការច្នៃប្រឌិតក្នុងការចម្អិនម្ហូបជាក្រុមគ្រួសារ។
*លក្ខខណ្ឌប្រកួតសម្រាប់គ្រួសារ លោកប៉ាអ្នកម៉ាក់ត្រូវមានមានកូន២នាក់ លោកអ្នកចាប់អារម្មណ៍អាចទទួលបានព័ត៌មានលំអិតបន្ថែម និងចុះឈ្មោះចូលរួមតាមរយៈលេខទូរស័ព្ទ +85596 424 0354 + 069 663 886 ឬTelegram : https://t.me/kanha1988 ។
ពិព័រណ៍នេះមិនត្រឹមតែមានការប្រកួតចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងដំណើរកម្សាន្តប្រចាំឆ្នាំផងដែរ ដែលមានការចូលរួមពីសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងតំបន់ទេសចរណ៍ល្បីៗនៅកម្ពុជា។
*សូមកុំខកខានឱកាសបង្ហាញទេពកោសល្យធ្វើម្ហូបជាមួយគ្រួសារ និងព្រមទាំងឈ្នះរង្វាន់ដ៏មានតម្លៃនេះ!



