ធនាគារជាតិនៃកម្ពុជា÷ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមហ្សូអរកួត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា
នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្តាលឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជា ផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា (ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចយ្យអរកួតនៅប្រទេសកម្ពុជា) នៅរាជធានីភ្នំពេញ។ ពិធីនេះ មានការអញ្ជើញ ចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ ១៩០ រូប។
ស្របពេលដែលមានកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការ ជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញនិងសេវា តាមខេអេចយ្យអរកួតរបស់អាជីវករប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយ ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយ ភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះនឹង ពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និង កាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាព និងទេសចរណ៍របស់ប្រទេសទាំងពីរ។
គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះសម្រេចទៅបាន ដោយមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ ទំនាក់ទំនងនៅកម្ពុជា។ គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពី ទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា នៅលើពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូនានា ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ អាស៊ាន។ សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍៕



