ការប្រកួតចម្អិនម្ហូបជាលក្ខណៈគ្រួសារឈ្នះរង្វាន់រហូតដល់ ១,០០០ដុល្លារ នៅពិព័រណ៍ Green Season Exhibition and Family Chefs

ភ្នំពេញ – កម្មវិធីពិព័រណ៍ Green Season Exhibition and Family Chefs ប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (Diamond Island Exhibition Center)។ ក្នុងព្រឹត្តិការណ៍ ការប្រកួតប្រជែងចម្អិនម្ហូបដ៏ពិសេសមួយត្រូវបានរៀបចំឡើងសម្រាប់គ្រួសារដែលមានកូនចំនួន២នាក់ រឺសមាជិកក្នុងគ្រួសារដទៃ ដោយផ្តល់ឱកាសឱ្យឪពុកម្តាយ និងកូនបានចូលរួមចំអិនម្ហូបជាមួយគ្នា នឹងកាចូលរួមប្រកួតដោយសេរី។

គ្រួសារដែលចូលរួមនឹងត្រូវប្រកួតប្រជែងជាមួយគ្រួសារដទៃទៀត ដើម្បីឈ្នះពានរង្វាន់លេខ១ និងទទួលកាដូលើកទឹកចិត្តតម្លៃស្មើរនិងទឹកប្រាក់ ១,០០០ដុល្លារអាមេរិក។ ការប្រកួតនេះគឺជាផ្នែកមួយនៃការពិព័រណ៍រដូវបៃតង ដែលមានគោលបំណងជំរុញចំណងមិត្តភាពក្នុងគ្រួសារ និងការច្នៃប្រឌិតផ្នែកធ្វើម្ហូប។

តំណាងអ្នករៀបចំកម្មវិធីបានអំពាវនាវឱ្យគ្រួសារដែលចាប់អារម្មណ៍ ប្រញាប់ដាក់ពាក្យចូលរួម ដោយសារចំនួនកន្លែងមានកំណត់។ រាល់ការសាកសួរ ឬចុះឈ្មោះអាចទាក់ទងតាមរយៈលេខទូរស័ព្ទ +85596 424 0354 + 069 663 886 Telegram : https://t.me/kanha1988

សូមកុំខកខានឱកាសដ៏មានន័យនេះ ដើម្បីបង្ហាញទេពកោសល្យធ្វើម្ហូបរបស់គ្រួសារអ្នក និងឈ្នះរង្វាន់ដ៏មានតម្លៃនៅក្នុងបរិយាកាសសប្បាយរីករាយ!